ជីវិត និងសង្គម

សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទ UN ស្តីពីមហាសមុទ្រលើកទី៣ នៅបារាំង៖ បង្ហាញការប្តេជ្ញាចិត្តលើអភិបាលកិច្ចមហាសមុទ្រប្រកបដោយចីរភាព

រាជធានី​ភ្នំពេញ​ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីកម្ពុជា នឹង​អញ្ជើញ​ចូលរួម សន្និសីទ​អង្គការសហប្រជាជាតិ ស្តី​ពី​មហាសមុទ្រ លើក​ទី​៣ នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង​រយៈពេល​៣​ថ្ងៃ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ។ សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស ​នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៥​ បាន​លើក​ឡើង​ថា ​តប​តាម​ការ​អញ្ជើញ​របស់…

បាតុករស៊ីឈ្នួលថៃ៖ បណ្តាញសង្គមទម្លាយថា អ្នកចូលរួមបាតុកម្មនៅថៃ មិនមែនអ្នកជាតិនិយមទេ តែជាអ្នកស៊ីឈ្នួល!

(​ថៃ​)៖ ចូលរួម​បាតុកម្ម​នៅ​ថៃ​ត្រូវ​បាន​អ្នកលេង​បណ្តាញ​ទម្លាយ​ថា មិនមែន​អ្នក​ជាតិនិយម​ថៃ​ទេ តែ​ជា​អ្នកស៊ីឈ្នួល​ធ្វើ​បាតុកម្ម ។ នៅ​ថ្ងៃនេះ សារព័ត៌មាន​ថៃ​តូច​ធំ​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ស្តី​ពី​ទិដ្ឋភាព​ធ្វើ​បាតុកម្ម​ដោយ​ប្រើ​ពាក្យ​ថា ក្រុម​អ្នក​ជាតិនិយម ក្នុង​ប្រទេស​ថៃ បាន​នាំ​គ្នា​ប្រមូលផ្តុំ​ដើរ​ក្បួន​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រគល់​អំណាច​ទៅ​អោយ​យោធា និង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ (NSC) ដើម្បី​ដោះស្រាយ​វិវាទ​ព្រំ​ដែន​ជាមួយ​កម្ពុជា បន្ទាប់​ពី​ពួក​គេ​គ្មាន​ទំនុកចិត្ត​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោកស្រី នាយក​រដ្ឋមន្ត្រី អន អ៊ី​ង ដែល​ជា​កូនស្រី​របស់​លោក​ថា​ក់​ស៊ី​ន ដោយ​ចោទប្រកាន់​ថា គ្រួសារ​មួយ​នេះ​ពី​ឳ​ពុក​ដល់​កូន…

បង្ក្រាបចោរប្លន់ម៉ូតូ៖ នគរបាលដង្កោ សហការឃាត់ខ្លួនបាន៣នាក់ ក្នុងចំណោម៩នាក់

រាជធានី​ភ្នំពេញ ៖ ចោរប្លន់​ម៉ូតូ​៣​នាក់ ក្នុង​ចំណោម​គ្នា​៩​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រា នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន ។ ការ​ឃាត់ខ្លួន​នេះ ក្រោយ​ពី​ក្រុម​ជនសង្ស័យ​១​ក្រុម​នោះ ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​អ្នកដំណើរ ប្លន់​យក​ម៉ូតូ ១​គ្រឿង បាន​សម្រេច​នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ត្រង់​ចំណុច​ភ្លើងស្តុប​បា​គូ ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ…

ប៉ូលិសវាយកញ្ចក់ឡាន៖ នគរបាលចរាចរណ៍ជាប់ចោទវាយកញ្ចក់រថយន្តដឹកទំនិញលើផ្លូវហាណូយបង្កការភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​តាម​ឃាត់ ដោយ​ចោទប្រកាន់​ថា បាន​បើក​បុក​កម្លាំង​នគរបាល​ចរាចរណ៍​នៅ​គោលដៅ តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ហើយ​បាន​ព្យាយាម​បើក​គេច ។ ទោះបីជា​យ៉ាងណា ខាង​ម្ចាស់​រថយន្ត​បាន​ចោទប្រកាន់​ថា គាត់​អត់​បាន​ខុស​អ្វី​នោះ​ទេ ត្រូវ​បាន​សមត្ថកិច្ច​មក​ឃាត់ ហើយ​វាយ​បំបែក​កញ្ចក់​រថយន្ត​របស់​គាត់​ថែម​ទៀត ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥…

ក្រោយ​សន្ទនា​ត្រាំ-ពូទីន ភ្លាមៗ​រុស្ស៊ី​វា.យ​ប្រ.ហារ​អ៊ុយ​ក្រែន សម្លាប់​ស៊ីវិល​៥​នាក់ ក្នុង​នោះ​មាន​កុមារ​១​ឆ្នាំ

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​​លោក​ត្រាំ និង​​លោក​ពូទីន​ទើប​តែ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ហើយ​មិន​ទាន់​បាន​ប៉ុន្មាន​ផង រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​មួយ​ចាស់​ដៃ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់​។ នៅ​ក្នុង​ចំណោម​នោះ មាន​កុមារ​ម្នាក់​អាយុ​១​ឆ្នាំ ស្ត្រី​ជា​ម្ដាយ និង​ជី​ដូន​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​នៅ​ទី​ក្រុង​​ប្រាយ​លូគី (Pryluky)នៅ​ភាគ​ខាង​ជើង​។ រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​អ៊ុយ​ក្រែន លោក​អ៊ី​ហ័រ​ ឃ្លី​មេនកូ (Ihor Klymenko) ថ្លែង​ថា​ដ្រូន​របស់​រុស្ស៊ី​៦​គ្រឿង​ហោះទៅ​វាយ​ប្រហារ​ទី​តាំង​របស់​ជន​ស៊ីវិល​រស់​នៅ​ទី​ក្រុង​ខាង​លើ​នេះ​តាំង​ពី​មុន​ព្រឹក​ព្រហាម​ថ្ងៃ​ព្រហស្បតិ៍​។ មនុស្ស​យ៉ាង​តិច​៩​នាក់​ក៏​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ផង​ដែរ​។ ​គេ​មិន​ដឹង​ថា​តើ​នៅ​ក្នុង​ការ​សន្ទនា​គ្នា​នោះ លោក​ទាំង​២​​បាន​និយាយ​អ្វី​ខ្លះ​ទេ​ទើប​បាន​ជា​និយាយ​រួច​ទើប​តែ​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ រុស្ស៊ី​វាយ​ប្រហារ​ដូច្នេះ​។…

ស្លា.ប់​ដ៏​រន្ធត់: យុវជន​ម្នាក់​បាត់បង់ជីវិត​ភ្លាមៗ ក្រោយ​បុក​ម៉ូតូ​កង់​បី​ដែល​បើក​បញ្ច្រាស​ទិស​ដៅ

រាជធានី​ភ្នំពេញ ៖​ បុរស​ម្នាក់ ​បាន​បោក​ក្បាល​បាក់.ក​ស្លា.ប់​នៅ​នឹង​កន្លែង​ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ទៅ​បុក​ម៉ូតូ​កង់​បី​មួយ​គ្រឿង ​ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៥ ខែមិថុនា​ ឆ្នាំ​២០២៥​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ យុវជន​រង​គ្រោះ​ឈ្មោះ…

ព័ត៌មានឧក្រិដ្ឋកម្ម៖ ឃាត់ខ្លួនជនសង្ស័យលួចកាបូបលុយ និងទូរស័ព្ទលោកតាស៊ីក្លូនៅភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​លួច​កាបូប​លុយ និង​ទូរ​សព្ទ​របស់​លោកតា​ស៊ី​ក្លូ ។ ករណី​លួច​ទូរស័ព្ទ​ដៃ និង​កាបូប​លុយ​របស់​លោកតា​ស៊ី​ក្លូ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​យប់​អ​ធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ កន្លង​មក នៅ​ចំណុច​ផ្លូវ​១៤៤ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។ ជនសង្ស័យ​ឈ្មោៈ ដា…

វិបត្តិ​អ៊ុយ​ក្រែន​-រុស្ស៊ី៖ អាមេរិក​បារម្ភ​រុស្ស៊ី​អាច​ប្រើ​វិធានការ​ធ្ងន់ធ្ងរ​បំផុត​ក្រោយ​យន្តហោះ​ចម្បាំង​ និង​ទម្លាក់​នុយក្លេអ៊ែរ​ ៤១​គ្រឿង​ឆេះ​ខ្ទេច

ទី​ក្រុង​ម៉ូស្គូ៖ ​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​ទទួល​បន្ទុក​ខាង​បញ្ហា​អ៊ុយ​ក្រែន​ ​លោក​​ខេត​ខេ​ឡក់ ​(Keith Kellogg) ថ្លែង​ថា​សង្គ្រាម​អ៊ុយ​ក្រែន​មើល​ទៅ​មិន​ងាយ​បញ្ចប់​ទេ​ ប៉ុន្តែ​អាច​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​អាកាស​របស់​រុស្ស៊ី​ជា​ច្រើន​កន្លែង​បណ្ដាល​ឱ្យ​ឆេះ​យន្ត​ហោះ​ចម្បាំង​ល្អៗ​ រួម​ទាំង​យន្ត​ហោះ​ទម្លាក់គ្រាប់​បែក​នុយ​​ក្លេអ៊ែរ​ សរុប​៤១​គ្រឿង​កាល​ពី​ថ្ងៃ​សៅរ៍​​។ ព្រឹត្តិ​ការណ៍​នោះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​ជួប​គ្នា​រវាង​គណៈ​ប្រតិ​ភូ​រុស្ស៊ី និង​អ៊ុយ​ក្រែន​នៅ​តួក​គី​។ អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​បាន​រៀប​ចំ​ផែន​ការ​នោះ​មិន​​មែន​តិច​តួច​នោះ​ទេ​ ប៉ុន្តែ​រៀប​ចំ​មួយ​ឆ្នាំ​កន្លះ​មក​ហើយ​។ ហើយ​ផែន​ការ​នេះ​សម្ងាត់​ល្អ​ណាស់​ សូម្បី​តែ​លោក​ត្រាំ​ក៏​អ៊ុយ​ក្រែន​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​។ អ៊ុយ​ក្រែនថ្លែង​ថា​ខ្លួន​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​អាកាស​រុស្ស៊ី​នៅ​ស៊ីបេរី (Siberia) និង​តំបន់​ចុង​ប៉ូច​បំផុត​ភាគ​ខាង​ជើង​។ ពោល​គឺ​មាន​ចម្ងាយ​៤៣០០​គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​។​ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់​…

ភ្លៀងលិចសិរីសោភ័ណ! ចំណតរថយន្តក្រុង និងផ្លូវ២ខ្សែ ជន់លិចធ្ងន់ធ្ងរ ក្រោយភ្លៀងមួយមេជិត១ម៉ោង នៅបន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ ​និង​ផ្លូវចំនួន​២​ខ្សែ​ ត្រូវ​បាន​ទឹកជន់​លិច​ ក្រោយ​ភ្លៀង​ធ្លាក់មួយ​មេ​ជិត​១​ម៉ោង​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ ​ស្ថិត​ភូមិ​បី សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។ ប្រជាពលរដ្ឋបានឱ្យដឹង​ថា ​ភ្លៀង​មួយ​មេ​ធំ​ជិត​១​ម៉ោង​ ​បណ្តាលឱ្យមានទឹក​លិច​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ និង​ផ្លូវ​ចំនួន២​ខ្សែ ​ក្នុងនោះ​​ផ្លូវ​១​ខ្សែ​ជាប់​ខាងលិច​ចំណតរថយន្ត​​មាន​​ប្រវែង​ជាង​១០០​ម៉ែត្រ​ និង​ផ្លូវ​១​ខ្សែ​ទៀត​នៅ​ខាងត្បូង​ផ្សារ​សិរី​សោភ័ណមាន​ប្រវែង​ជាង​១០០​ម៉ែត្រ​ត្រូវ​បាន​ទឹក​លិច​កន្លែង​ខ្លះ​ជាង​ក​ន្លះម៉ែត្រ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​…

ពូទីន​ខឹង​ខ្លាំង: អ៊ុយក្រែន​វាយ​ប្រហារ​ស្ពាន​នៅ​រុស្ស៊ី ស្លាប់​៧​នាក់ របួស​១១៥​នាក់ រុស្ស៊ី​ចាត់​ទុក​ជា​ភេរវកម្ម!

ទី​ក្រុង​ម៉ូស្គូ៖ ប្រមុខ​ដឹក​នាំ​រុស្ស៊ី​ លោក​ពូទីន​ ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នឹង​ករណី​ដែល​អ៊ុយ​ក្រែន​ឆ្លៀត​វាយ​ឆ្មក់​ចម្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ដោយ​ប្រើ​ប្រាស់​​គ្រាប់​បែក​សម្រាប់​បញ្ជា​ពី​ចម្ងាយ​​។ លោក​បាន​ដាក់​​​សំណួរ​ជា​ចំហ​ថា​តើ​ឱ្យ​លោក​ចរ​ចា​គ្នា​ដោយ​ត្រជាក់​ចិត្ត​ជា​មួយ​អ៊ុយ​​ក្រែន​ម្ដេច​នឹង​កើត​បើ​កំពុង​ចរ​ចា​គ្នា​សុខ​ៗ​ វាយ​ប្រហារ​ឥត​បន្ធូរ​ដៃ​យ៉ាង​នេះ​? ករណី​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ជាង​១០០​គ្រឿង​បាញ់​ឆេះ​យន្ត​ហោះ​ចម្បាំង​ល្អៗ​របស់​រុស្ស៊ី​ជាង​៤០​គ្រឿង​នោះ លោក​ពូទីន​មិន​មាត់​ទេ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ អ៊ុយ​ក្រែន​វាយ​ប្រហារ​មួយ​សា​ទៀត​ទៅ​លើ​ស្ពាន​ជា​ច្រើន​កន្លែង​ ស្លាប់​មនុស្ស​៧​នាក់​ និង​របួស​១១៥​នាក់​។ លោក​ពូទីន​ចាត់​ទុក​ថា​ករណី​ដែល​ថ្នាក់​ដឹក​នាំ​អ៊ុយ​ក្រែន​បញ្ជា​ឱ្យ​វាយ​ប្រហារ​នេះ​មាន​លក្ខណៈ​ជា​អំពើ​ភេរវ​កម្ម​។​ ​សមត្ថ​កិច្ច​រុស្ស៊ី​ស្រាវ​ជ្រាវ​ឃើញ​ថា​អ៊ុយ​ក្រែន​បាន​បញ្ជា​ឱ្យ​ដាក់​គ្រាប់​បែក​បំផ្ទុះ​ស្ពាន​អាកាស​​នៃ​ផ្លូវ​ហាយ​វេ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា​នៅ​ពេល​រថ​ភ្លើង​មួយ​ខ្សែ​ដឹក​មនុស្ស​៣៣៨​នាក់​កំពុង​បើក​ឆ្លង​កាត់​ទី​នោះ​។ ការ​វាយ​ប្រហារ​​នេះ​​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​ជួប​គ្នា​រវាង​គណៈ​ប្រតិ​ភូ​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​នៅ​ប្រទេស​តួក​គី​។ លោក​ពូទីន​ថ្លែង​ថា​ករណី​​ផ្ទុះ​ដាច់​​ស្ពាន​នៅ​តំបន់​ប្រ៊ី​យ៉ង់ (Bryansk)​​ និង​តំបន់​ខឺស​នោះ​មាន​ចេត​នា​វាយ​ប្រហារ​ជន​ស៊ីវិល​តែ​ម្ដង​។…