ស្ត្រីចាស់ៗលេងល្បែងស៊ីសងរហូតភ្លេចដាំស្លឱ្យប្តី ត្រូវសមត្ថកិច្ចចុះបង្ក្រាប
ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបនិងណែនាំក្រុមស្ត្រីចាស់ៗដែលលេងល្បែងស៊ីសងនៅដីឡូត៍មួយកន្លែង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ ប្រជាពលរដ្ឋបានបង្ហោះសារតាមបណ្តាញសង្គមថា មានល្បែងស៊ីសង២ទៅ៣វង់ ភាគច្រើនជាស្ត្រីចាស់ៗ មានខ្លះបីកូននិងចៅទៅលេង រហូតភ្លេចដាំបាយនិងធ្វើម្ហូបឱ្យប្តីហូប។ ក្រោយពេលប្តីត្រឡប់មកពីធ្វើការវិញគ្មានអ្វីហូប ហើយក៏កើតមានករណីហឹង្សាក្នុងគ្រួសារជាញឹកញាប់។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឫស្សីបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅបង្ក្រាបជាក់ស្តែង ដោយឃើញភាគច្រើនជាស្ត្រីចាស់ៗលេងបៀដាក់លុយ៥០០ទៅ១.០០០រៀល។ កម្លាំងបានធ្វើការអប់រំណែនាំ…
