ករណីឆេះភោជនីយដ្ឋាន DE BRAZIL នៅខណ្ឌទួលគោក ៖ ផ្តើមពីធ្លាយទុយោចង្ក្រាន តែត្រូវបានពន្លត់ទាន់ពេលវេលា
រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋានDE BRAZILស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៣ កែងផ្លូវ៥៤៨ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោកត្រូវបានអគ្គីភ័យឆាប់ឆេះផ្សែងហុយទ្រលោមហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកនាំគ្នាជួយពន្លត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី៨ខែមិថុនាឆ្នាំ ២០២៥តែសំណាងល្អត្រូវបានបុគ្គលិកនិងអាជ្ញាធរមូលដ្ឋាននាំគ្នាជួយពន្លត់ទាន់។ តាមព័ត៌មានបានឱ្យដឹងថានៅមុនពេលខាងហេតុចុងភៅបានចំអិនម្ហូបស្រាប់តែភ្លើងបានឆាប់ឆេះផ្សែងហុយទ្រលោមបង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកនាំគ្នាជួយពន្លត់ទាន់ហើយភ្លើងបានរលត់ទៅវិញពុំបណ្ដាឲ្យឆេះរាលដាល់ឡើយ។ តាមព័ត៌មានឲ្យដឹងថា ករណីឆេះនេះពុំបណ្តាលអោយរងការខូចខាតនោះទេគីឆេះកំម៉ខ្សាញ់បំពង់ខ្យល់ចង្ក្រានតែប៉ុណ្ណោះ ។ ទាក់ទិនការកើតមានអគ្គីភ័យនេះគឺបណ្ដាមកពីផ្ទុះ ធ្លាយទុយោក្បាលចង្ក្រាន៕ អត្ថបទសរសេរ ដោយ ម៉េង ធា 2K អត្តបទ…
