ជនជាតិចិនបែកថ្នាំកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូ សៀមរាប ត្រូវឃាត់ខ្លួន
ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានឃាត់ខ្លួនជនជាតិចិនម្នាក់ដែលបែកថ្នាំ និងកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូនៅក្រុងសៀមរាប។ ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្តឹងតាមរយៈលេខទូរស័ព្ទបន្ទាន់១២៩៦ សុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិចិនម្នាក់ដែលមានអាកប្បកិរិយាបែកថ្នាំ កាន់កាំបិត និងបំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូស្ថិតនៅជាន់ទី៣ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ DILLON MICHEL…
