កម្ពុជាច្រានចោលការចោទប្រកាន់ថៃអំពីមីនថ្មីនៅព្រំដែន ជំរុញការស៊ើបអង្កេតរួមគ្នា
(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានច្រានចោលដាច់ខាតនូវការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃ ដែលចុះផ្សាយក្នុងសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១ ធ្នូ ២០២៥។ ការចោទប្រកាន់នេះអះអាងថា កម្ពុជាបានដាក់មីនថ្មីតាមបណ្តោយព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨ នៃអនុសញ្ញាអូតាវ៉ា។ កម្ពុជាបញ្ជាក់ថា ការចោទប្រកាន់នេះគ្មានមូលដ្ឋាន ធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត។ អាជ្ញាធរមីនបានបំភ្លឺចំណុចសំខាន់ៗ៖…
