ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងទំនើង២នាក់ ករណីគំរាមសម្លាប់យុវជនជិះម៉ូតូក្នុងស្រុកព្រៃកប្បាស

ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងជំនាញស្រុកអង្គរបូរី បានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីគំរាមកំហែងសម្លាប់យុវជនម្នាក់ ខណៈជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវក្នុងភូមិថ្លុកដូនទុំ ឃុំបានកាម។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២២:៣០នាទី ដោយក្រុមជនសង្ស័យជិះម៉ូតូចំនួន០៥គ្រឿង កាន់កាំបិតផ្គាក់ ពូថៅ ដំបង និងដុំថ្ម បានដេញតាមជនរងគ្រោះឈ្មោះ គា សំណាង អាយុ២០ឆ្នាំ…

លោកស្រី អ៉ី សេដ្ឋា ដឹកនាំក្រុមការងារចុះត្រួតពិនិត្យបុរាណវត្ថុ ៣ទីតាំង នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ លោកស្រី អ៉ី សេដ្ឋា អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ទទួលបន្ទុកការិយាល័យសារមន្ទីរ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវត្ថុបុរាណក្រៅឃ្លាំង តាមទីតាំងដែលមិនទាន់ចុះបញ្ជី ចំនួន ៣ ទីតាំង នៅក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ទីតាំងទី១៖ ទួលបាយផ្អូម ភូមិធំ ឃុំបន្ទាយក្រាំង មានវត្ថុបុរាណចំនួន…

អាកាសធាតុថ្ងៃនេះ៖ ភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ៣៥% នៃផ្ទៃដី នៅតំបន់វាលទំនាប និងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា តំបន់វាលទំនាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៣៥%។ របបខ្យល់មូសុងនិរតីកំពុងបក់មកលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា មានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ១-…

ប្រយ័ត្នកូនអ្នក! វិធីសាស្ត្រការពារកុមារពីមាតិកាអាក្រក់លើបណ្តាញអ៊ីនធឺណិត ដែលមាតាបិតាគ្រប់រូបត្រូវតែដឹង

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានចេញមកដាស់តឿនអំពីគ្រោះថ្នាក់ដែលកុមារកំពុងប្រឈមមុខនៅលើបណ្តាញអ៊ីនធឺណិត ខណៈដែលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស។ កុមារភាគច្រើនសុទ្ធតែធ្លាប់ជួបប្រទះមាតិកាបំពុល ដូចជាអំពើហិង្សា រូបភាពអាសអាភាស និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។ ជាក់ស្តែង ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានលើកយកវិធីសាស្ត្រសំខាន់ៗ ដើម្បីជួយមាតាបិតា និងអាណាព្យាបាលក្នុងការការពារកូនៗពីគ្រោះថ្នាក់ទាំងនេះ។ ១. ការកត់សម្គាល់លើការរិះគន់រំលោភបំពានតាមបណ្តាញ…

សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាគឺជាបក្សកាន់អំណាចរយៈពេលវែង មិនមែនឆក់កណ្ដៀត

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធអគារ៦មករា និងសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំខេត្តព្រៃវែងចំនួន១,៣១១នាក់។ សម្ដេចតេជោបានសម្ដែងក្ដីរីករាយចំពោះសមិទ្ធផលអគារគណបក្សនៅខេត្តព្រៃវែង ដោយថ្លែងថា សមិទ្ធផលទាំងនេះ ព្រមទាំងអគារវិមាន៧មករានៅភ្នំពេញ បង្ហាញយ៉ាងច្បាស់ពីការកាន់អំណាចរយៈពេលវែងរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាមិនមែនជាបក្សកាន់អំណាចបែបឆក់កណ្ដៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង។…

ទីបំផុត! តុលាការដោះលែងជនជាតិខ្មែរឥស្លាម ប្រើសិទ្ធិការពារខ្លួនកាប់គូទំនាស់ស្លាប់ ក្រោយជនរងគ្រោះកាន់ពូថៅសម្រុកចូលផ្ទះ

ខេត្តកំពង់ឆ្នាំង៖ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចដោះលែងបុរសជនជាតិខ្មែរឥស្លាមម្នាក់ឈ្មោះ នី រ៉វី ដែលត្រូវបានឃាត់ខ្លួនក្នុងករណីកាប់សម្លាប់គូទំនាស់ស្លាប់ ដោយសារតែការប្រើប្រាស់សិទ្ធិការពារខ្លួនស្របច្បាប់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងផ្ទះរបស់ឈ្មោះ នី រ៉វី ស្ថិតនៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង

ខេត្តព្រៃវែង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ…

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តបញ្ជាក់ពីកិច្ចខិតខំដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃប្រកបដោយសន្តិភាព

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានជម្រាបជូនបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖ ១. នាយករដ្ឋមន្ត្រីលើកតម្កើងវីរភាពកងនគរបាលការពារព្រំដែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកបេសកកម្មរបស់កងនគរបាលជាតិក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ថៃថាជា គុណតម្លៃមិនអាចកាត់ថ្លៃបាន។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសទិវារំលឹកខួបលើកទី៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។…

ឧបសគ្គជាច្រើនឥតគណនា ដែលកម្ពុជាបានឆ្លងកាត់ ទម្រាំសម្រេចបានឯកភាពជាតិទាំងស្រុង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងជាសារអំពីឧបសគ្គដ៏លំបាកជាច្រើនឥតគណនា ដែលកម្ពុជាបានប្រឈម ក្រោយថ្ងៃរំដោះ ៧ មករា ក្នុងដំណើរឆ្ពោះទៅរកការឯកភាពជាតិទាំងស្រុង។ ថ្លែងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ សម្តេចធិបតីបានគូសបញ្ជាក់ថា រដ្ឋដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដៃម្ខាងខិតខំស្តារសេដ្ឋកិច្ចសង្គម…

ក្រសួងការងារ នាំយកការងារជាង ៥ពាន់កន្លែង និងបណ្តុះបណ្តាលជំនាញឥតគិតថ្លៃជូនប្រជាពលរដ្ឋព្រះវិហារ

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងភាគីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋានប្រមាណជាង ៧០០នាក់ ក្នុងគោលបំណងផ្តល់ឱកាសពិសេសដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលត្រឡប់ពីប្រទេសថៃ និងយុវជននៅក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ…