ឧបសគ្គជាច្រើនឥតគណនា ដែលកម្ពុជាបានឆ្លងកាត់ ទម្រាំសម្រេចបានឯកភាពជាតិទាំងស្រុង

ឧបសគ្គជាច្រើនឥតគណនា ដែលកម្ពុជាបានឆ្លងកាត់ ទម្រាំសម្រេចបានឯកភាពជាតិទាំងស្រុង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងជាសារអំពីឧបសគ្គដ៏លំបាកជាច្រើនឥតគណនា ដែលកម្ពុជាបានប្រឈម ក្រោយថ្ងៃរំដោះ ៧ មករា ក្នុងដំណើរឆ្ពោះទៅរកការឯកភាពជាតិទាំងស្រុង។

ឧបសគ្គកម្ពុជា

ថ្លែងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ សម្តេចធិបតីបានគូសបញ្ជាក់ថា រដ្ឋដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដៃម្ខាងខិតខំស្តារសេដ្ឋកិច្ចសង្គម និងជីវភាពប្រជាជនឡើងវិញពីបាតដៃទទេ ចំណែកដៃម្ខាងទៀតត្រូវប្រយុទ្ធទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ក្នុងស្ថានភាពដែលប្រទេសត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយពីខាងក្រៅយ៉ាងអយុត្តិធម៌។

ឯកភាពជាតិកម្ពុជា

សម្តេចធិបតីបានថ្លែងបន្តថា ដោយយល់ថាសង្គ្រាមមិនមែនជាដំណោះស្រាយដ៏ប្រសើរ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយ បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ ដែលនាំមកនូវឯកភាពទឹកដីទាំងស្រុង និងសមាហរណកម្មកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជនទាំងអស់ ក្រោមដំបូលតែមួយ។

សម្តេចធិបតីបានបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយដែលគ្របដណ្តប់លើផ្ទៃប្រទេសអស់រយៈពេលជាង ៤០ ឆ្នាំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជាពិសេសការតបស្នងសងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានពលីកម្មដើម្បីជាតិ មាតុភូមិ និងប្រជាជន។

ដោយ៖ សិលា

administrator

Related Articles