ខ្ទប់អន្ទាក់! នគរបាលស្រុកគងពិសី សហការស្រុកបរសេដ្ឋ ឃាត់ខ្លួនមុខសញ្ញាកាប់ប្លន់តាមផ្លូវ៤១ បាន២នាក់ រួចខ្លួនម្នាក់ទៀត
ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) នៅតាមបណ្តោយផ្លូវជាតិលេខ៤១។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០១:១៥ រំលងអធ្រាត្រ នៅចំណុចភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។…
