ព័ត៌មានជាតិ

រថយន្ត? មិនមែនទេ! យុវជនម្នាក់ជិះម៉ូតូលឿនបុកប្រជាការពារកំពុងសម្រួលចរាចរណ៍ក្នុងពិធីមង្គលការ របួសធ្ងន់ទាំង២នាក់

ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួនពីរនាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលយុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកប្រជាការពារភូមិ ដែលកំពុងសម្រួលចរាចរណ៍ក្នុងកម្មវិធីមង្គលការមួយកន្លែងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៦ ទៅលេខ១១៧ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកថ្ពងបានឲ្យដឹងថា នៅមុនពេលកើតហេតុ…

«ញាក់សាច់!» ក្មេងស្ទាវអង្គុយពីលើដាវ ដាក់ក្រោមកែបម៉ូតូ សមត្ថកិច្ចក្រុងសួងឃាត់ខ្លួនជនសង្ស័យ២នាក់

ខេត្តត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសួង បានចុះល្បាតនៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ប្រទះឃើញក្មេងស្ទាវមួយក្រុមចំនួន ០៥នាក់ ជិះម៉ូតូចំនួន ០២គ្រឿង ដោយមានដាវមួយដើមដាក់នៅក្រោមកែបម៉ូតូ និងអង្គុយពីលើដាវនោះ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់។ ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ូតូទាំង០២គ្រឿងរួមមាន៖…

ប្រតិបត្តិការរន្ទះ! នគរបាលខេត្តស្វាយរៀងបុកទីតាំងឆបោកអនឡាញយក្ស ឃាត់ខ្លួនជនបរទេសជាង១០០នាក់នៅបាវិត

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ចំនួនពីរទីតាំងស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១១១នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦៖៤០នាទី បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ពេជ…

គ្រោះថ្នាក់ចរាចរណ៍៖ ម៉ូតូ Wave បុករថយន្តតាក់ស៊ី Wow Now ដាច់កង់មុខនៅបឹងកេងកង

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាល ខណៈបើកបរម៉ូតូម៉ាក Wave ដោយមិនប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តតាក់ស៊ី Wow Now បណ្តាលឱ្យម៉ូតូដាច់កង់មុខខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេែកើតឡើងនៅវេលាម៉ោង ១២:៥០ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំនុចផ្លូវបំបែកជាបួន ផ្លូវលេខ៥៧ កែងផ្លូវ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា…

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យឆ្លាក់រូបសង្គ្រាមថៃ និងសាងសង់ស្ដូបរម្លឹកវីរយុទ្ធជន នាឱកាសទិវាអតីតយុទ្ធជនលើកទី១៩

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។ នេះគឺជាព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់ ក្នុងស្មារតីផ្សារភ្ជាប់ជាមួយប្រជាជនកម្ពុជាគ្រប់រូប ឱ្យចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន…

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់សាងសង់ស្តូបរំលឹកវីរភាពការពារជាតិ និងប្រគល់មេដាយថ្វាយកងកម្លាំង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យសាងសង់ស្តូបរំលឹកដល់វីរយុទ្ធជនដែលពលីជីវិតក្នុងសង្គ្រាមការពារទឹកដីពីការឈ្លានពានរបស់ថៃ ដើម្បីជាមរតកផ្សព្វផ្សាយដល់កូនចៅជំនាន់ក្រោយ។ សម្តេចបានឱ្យឆ្លាក់គំនូរសង្គ្រាមការពារអធិបតេយ្យជាតិក្នុងឆ្នាំ២០២៥ ជា៣ទិដ្ឋភាពរួមមាន៖ ទី១-ទិដ្ឋភាពឈឺចាប់នៃសង្គ្រាម (ជនភៀសសឹក, ស្លាប់, របួស), ទី២-វីរភាពកងកម្លាំងការពារទឹកដី, និងទី៣-ចលនាមហាគ្រួសារខ្មែរគាំទ្រកងកម្លាំង។ សម្តេចសង្កត់ធ្ងន់ថា សង្គ្រាមគឺឈឺចាប់ តែកម្ពុជាត្រូវពង្រឹងខ្លួនឯងកុំឱ្យសង្គ្រាមកើតឡើងទៀត។ ក្នុងឱកាសនោះ សម្តេចក៏បានឱ្យរៀបចំមេដាយពិសេសជូនយោធិនដែលចូលរួមការពារទឹកដីដោយផ្ទាល់…

សង្ស័យបុរសស្រវឹងស្រាបើក Ford Rapter បុករះម៉ូតូ-ផ្ទះពលរដ្ឋ និងហាងលក់សម្លៀកបំពាក់បណ្តាលឱ្យរងរបួស ១នាក់

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ២២ និង ១២ នាទីយប់ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ ២៨ គ្រូសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់បានបើករថយន្តម៉ាក…

អាកាសធាតុថ្ងៃនេះ៖ ភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ៣៥% លើវាលទំនាប និងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា តំបន់វាលទំនាប រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣៥%។ ប្រព័ន្ធខ្យល់មូសុងនិរតីកំពុងបក់បោកមកលើតំបន់មួយចំនួន ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែឧសភា។ តំបន់វាលទំនាបរួមមាន៖ បន្ទាយមានជ័យ,…

ប្រុងប្រយ័ត្ន! ក្មេងទំនើងបង្ហោះវីដេអូបង្ហោះម៉ូតូត្រូវប៉ូលិសឃាត់ខ្លួននៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាល អធិការដ្ឋាននគរបាលស្រុករមាសហែក បានធ្វើកិច្ចសន្យាអប់រំក្មេងទំនើងម្នាក់ ដែលបានថតវីដេអូបង្ហោះម៉ូតូ រួចយកទៅបង្ហោះលើបណ្ដាញសង្គម Facebook នៅភូមិបន្លាស្អិត ឃុំត្រពាំងស្តៅ ស្រុករមាសហែក។ សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង…

រកឃើញជនបរទេស ៣៩នាក់ សង្ស័យជាប់ពាក់ព័ន្ធ Online Scam នៅភោជនីយដ្ឋានមួយកន្លែងក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលនៅភោជនីយ៍ដ្ឋានតុងផឹងចំការកម្សាន្ត ស្ថិតក្នុងសង្កាត់វាលស្បូវ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញជនបរទេសសរុប ៣៩នាក់ (ស្រី ៤នាក់)…