រថយន្ត? មិនមែនទេ! យុវជនម្នាក់ជិះម៉ូតូលឿនបុកប្រជាការពារកំពុងសម្រួលចរាចរណ៍ក្នុងពិធីមង្គលការ របួសធ្ងន់ទាំង២នាក់

រថយន្ត? មិនមែនទេ! យុវជនម្នាក់ជិះម៉ូតូលឿនបុកប្រជាការពារកំពុងសម្រួលចរាចរណ៍ក្នុងពិធីមង្គលការ របួសធ្ងន់ទាំង២នាក់

ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួនពីរនាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលយុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកប្រជាការពារភូមិ ដែលកំពុងសម្រួលចរាចរណ៍ក្នុងកម្មវិធីមង្គលការមួយកន្លែងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។

គ្រោះថ្នាក់ចរាចរណ៍

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៦ ទៅលេខ១១៧ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

កន្លែងកើតហេតុ

នគរបាលស្រុកថ្ពងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HG-2518 អ្នកបើកបរមានឈ្មោះ មុំ សុផាត (របួសធ្ងន់ធ្ងរ) ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដុំខ្វិត ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ពីទិសខាងកើតទៅទិសខាងលិច។

លុះពេលធ្វើដំណើរមកដល់ចំណុចខាងលើ បុកមនុស្សម្នាក់ឈ្មោះ វ៉ែន វ៉ិត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ជាប្រជាការពារ កំពុងតែសម្រួលចរាចរណ៍នៅលើដងផ្លូវក្នុងកម្មពិធីអាពាហ៍ពិពាហ៍ នៅមុខកន្លែងកើតហេតុ (រងរបួសធ្ងន់ធ្ងរ) បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងបានដឹកជនរងគ្រោះទាំងពីរនាក់បញ្ជួនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះព្យាបាលភ្លាមៗ។ ចំពោះវត្ថុតាងម៉ូតូខាងលើ នគរបាលបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមនោរម្យ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

administrator

Related Articles