ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាល ខណៈបើកបរម៉ូតូម៉ាក Wave ដោយមិនប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តតាក់ស៊ី Wow Now បណ្តាលឱ្យម៉ូតូដាច់កង់មុខខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេែកើតឡើងនៅវេលាម៉ោង ១២:៥០ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំនុចផ្លូវបំបែកជាបួន ផ្លូវលេខ៥៧ កែងផ្លូវ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ រថយន្តតាក់ស៊ី Wow Now ពណ៌ដោះគោ ពាក់ផ្លាកលេខ ភ្នំពេញ 2CH-5620 បើកបរពីជើងមកត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1I-9351 បើកបរពីកើតមកលិច ក៏ជ្រុលបុកចំពាក់កណ្តាលរថយន្ត បណ្តាលឱ្យខូចខាតទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញប៉ុស្តិ៍បានចុះមកដល់ទីតាំង និងបានឱ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នាដោយសន្តិវិធី។


