ប្រតិបត្តិការរន្ទះ! នគរបាលខេត្តស្វាយរៀងបុកទីតាំងឆបោកអនឡាញយក្ស ឃាត់ខ្លួនជនបរទេសជាង១០០នាក់នៅបាវិត

ប្រតិបត្តិការរន្ទះ! នគរបាលខេត្តស្វាយរៀងបុកទីតាំងឆបោកអនឡាញយក្ស ឃាត់ខ្លួនជនបរទេសជាង១០០នាក់នៅបាវិត

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ចំនួនពីរទីតាំងស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១១១នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ។

វត្ថុតាង

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦៖៤០នាទី បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ពេជ វីរៈ ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយរដ្ឋបាលក្រុងបាវិត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងចំនួន២។

ការឃាត់ខ្លួនជនសង្ស័យ

ក្នុងប្រតិបត្តិការនេះ នគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន១១១នាក់ (ស្រី១៥នាក់) ក្នុងនោះជនជាតិចិនចំនួន៣៦នាក់ (ស្រី៣នាក់) ជនជាតិវៀតណាមចំនួន៥០នាក់ (ស្រី១១នាក់) ជនជាតិប៉ាគីស្ថានចំនួន១៣នាក់ ស្ត្រីជនជាតិថៃម្នាក់ ជនជាតិមីយ៉ាន់ម៉ាម្នាក់ ចិនតៃវ៉ាន់ម្នាក់ និងជនជាតិខ្មែរម្នាក់។

វត្ថុតាងកុំព្យូទ័រ

សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន៖ ទូរស័ព្ទដៃចម្រុះចំនួន១១៣គ្រឿង កុំព្យូទ័រលើតុ ១៥២គ្រឿង ម៉ូនីទ័រចំនួន ៤គ្រឿង ធុងCPU ៥គ្រឿង លេបថបចំនួន ៩គ្រឿង រថយន្ត ៦គ្រឿង និងម៉ូតូ៣គ្រឿង។

វត្ថុតាង

វត្ថុតាង

បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានសម្រេចបិទទីតាំងខាងលើជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី។ បច្ចុប្បន្នជនសង្ស័យ រួមនឹងសម្ភារវត្ថុតាងត្រូវបានបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។

វត្ថុតាង

វត្ថុតាង

វត្ថុតាង

វត្ថុតាង

វត្ថុតាង

វត្ថុតាង

វត្ថុតាង

ដោយ៖ សុថាន

administrator

Related Articles