ខ្ទប់អន្ទាក់! នគរបាលស្រុកគងពិសី សហការស្រុកបរសេដ្ឋ ឃាត់ខ្លួនមុខសញ្ញាកាប់ប្លន់តាមផ្លូវ៤១ បាន២នាក់ រួចខ្លួនម្នាក់ទៀត

ខ្ទប់អន្ទាក់! នគរបាលស្រុកគងពិសី សហការស្រុកបរសេដ្ឋ ឃាត់ខ្លួនមុខសញ្ញាកាប់ប្លន់តាមផ្លូវ៤១ បាន២នាក់ រួចខ្លួនម្នាក់ទៀត

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) នៅតាមបណ្តោយផ្លូវជាតិលេខ៤១។

រូបភាពទី១

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០១:១៥ រំលងអធ្រាត្រ នៅចំណុចភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កម្លាំងសមត្ថកិច្ចបានឃើញមុខសញ្ញាសង្ស័យចំនួន៣នាក់ ជិះម៉ូតូហុងដាសេ១២៥ពណ៌ខ្មៅគ្មានស្លាកលេខចំនួន២គ្រឿង ទើបបានធ្វើការឃាត់សួរនាំ។

ខណៈកម្លាំងកំពុងតែសួរនាំ ជនសង្ស័យបានដកកាំបិតកញ្ចែតបម្រុងកាប់មកលើសមត្ថកិច្ច រួចជិះម៉ូតូរត់គេចខ្លួនរហូតចូលដល់ទឹកដីស្រុកបរសេដ្ឋ។ កម្លាំងនគរបាលស្រុកទាំងពីរបានសហការគ្នាឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់៖

  • ទី១៖ ឈ្មោះ អាន ពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
  • ទី២៖ ឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចំណែកគូកនម្នាក់ទៀតបានរត់គេចខ្លួនបាត់ កម្លាំងកំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួន។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់បានបញ្ជាក់ថា ពួកគេបានបបួលគ្នាចេញដើរកាប់ប្លន់តាមផ្លូវជាតិលេខ៤១។ សមត្ថកិច្ចក៏បានដកហូតម៉ូតូហុងដាសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០២៦គ្មានស្លាកលេខចំនួន១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

administrator

Related Articles