
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣៥%។
របបខ្យល់មូសុងនិរតីកំពុងបក់មកលើប្រទេសកម្ពុជា ដែលនឹងបន្តធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា។

តំបន់វាលទំនាប៖ សីតុណ្ហភាព ២៤-៣៦°C ខ្យល់បក់ ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀង ៣៥%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាព ២៤-៣៦°C ខ្យល់ ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងភ្នំក្រវាញ អាចមានភ្លៀង ៣០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព ២៥-៣៥°C ខ្យល់ ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងបូកគោ អាចមានភ្លៀង ១៥%។ រលកសមុទ្រកម្ពស់ ០.៥០-១.០០ម៉ែត្រ។

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕
ដោយ៖ សិលា
