ព័ត៌មានជាតិ

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកផ្លូវសហប្រតិបត្តិការថ្មីជាមួយធនាគារអាល្លឺម៉ង់

ភ្នំពេញ – នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក Thomas Finken តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ពីការគាំទ្រពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារ KFW…

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់៖ ទីផ្សារទេសចរ និងវិនិយោគិនចិននៅតែជាទីផ្សារនាំមុខរបស់កម្ពុជា

ខេត្តសៀមរាប – កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ នៅសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort។…

រថយន្តកុងតឺន័រ២គ្រឿងបុកតកន្ទុយគ្នា បណ្តាលឲ្យតៃកុងម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ ហេតុការណ៍ចរាចរណ៍ដ៏គ្រោះថ្នាក់បានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ដែលរថយន្តកុងតឺន័រពីរគ្រឿងបុកតកន្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ៧:២៤នាទីព្រឹក នៅពេលដែលរថយន្តកុងតឺន័រដែលនៅខាងមុខជាន់ហ្វ្រាំងបន្ថយល្បឿនដើម្បីឆ្លងផ្លូវ តែរថយន្តកុងតឺន័រខាងក្រោយបើកលឿនពេក ចាប់ហ្វ្រាំងមិនទាន់ ក៏បុកកន្ទុយរថយន្តខាងមុខ។ ជនរងគ្រោះឈ្មោះ ស៊ុក ផាន់ណាក់ អាយុ ៣១ឆ្នាំ…

ក្រុមការងារត្រួតពិនិត្យចល័តពិន័យយានយន្តដឹកលើសទម្ងន់៦គ្រឿងនៅផ្លូវជាតិលេខ៤៤

ខេត្តកំពង់ស្ពឺ៖ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកសេង ឈួន រដ្ឋលេខាធិការ បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់នៅលើផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ។ ការប្រតិបត្តិការនេះធ្វើឡើងជាសហការជាមួយស្ថានីយជញ្ជីងអចល័តកណ្តោលដុំ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដោយបានត្រួតពិនិត្យយានយន្តចំនួន៦គ្រឿងដែលមានបិទឡូហ្គោ TH និង TS។ លោកប្រធានក្រុមការងារបានអប់រំ និងណែនាំដល់ម្ចាស់យានយន្តល្មើសខាងលើ ឲ្យគោរពច្បាប់ និងកុំដឹកលើសទម្ងន់កម្រិតកំណត់បន្តទៀត ដោយសារការដឹកលើសទម្ងន់របស់ពួកគេបានធ្វើឲ្យខូចខាតដល់ផ្លូវថ្នល់យ៉ាងខ្លាំង ហើយពួកគេក៏ត្រូវរងការពិន័យជាប្រាក់ផងដែរ។…

អភិបាលរងខេត្តស្វាយរៀង បើកការដ្ឋានជុសជុលផ្លូវបេតុងប្រវែង៩០០ម៉ែត្រនៅឃុំពងទឹក

ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញបើកការដ្ឋានជុសជុលផ្លូវលំទៅជាផ្លូវចាក់បេតុងអាម៉េប្រវែង៩០០ម៉ែត្រ នៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួល។ លោក រស់ ផារិទ្ធ បានអះអាងថា ផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលទៅកាន់ទីផ្សារ។ លោកបានសន្យាថា…

នគរបាលចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យចំនួន ៤នាក់ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីកាប់ប្លន់យកម៉ូតូនៅស្រុកស្វាយទាប។ សមត្ថកិច្ចនគរបាលខេត្តបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្គាប់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាលស្រុកស្វាយទាបបានធ្វើការបង្រ្កាបករណីដឹកជញ្ចូនអាវុធសម្រាប់ប្រហារអ្នកដទៃ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០០:៤៥នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទរាយការណ៍អំពីករណីកាប់ប្លន់យកម៉ូតូនៅភូមិប្រសូតទី២ ឃុំកណ្ដៀងរាយ។ ក្រោយពីទទួលបានព័ត៌មាន…

កងរាជអាវុធហត្ថកំពង់ចាម បង្រ្កាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួន៤នាក់ រឹបអូសម្សៅក្រាម១០កញ្ចប់

ខេត្តកំពង់ចាម៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្រ្កាបករណីជួញដូរសារធាតុញៀនយ៉ាងជោគជ័យ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ការប្រតិបត្តិការនេះដែលធ្វើឡើងដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកងរាជអាវុធហត្ថក្រុងកំពង់ចាម និងស្រុកកំពង់សៀម បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់។ ក្នុងពេលបង្រ្កាប ជំនាញបានរឹបអូសវត្ថុតាងដ៏សំខាន់ៗ រួមមាន៖ ម្សៅក្រាមពណ៍សថ្លាចំនួន…

គ្រោះថ្នាក់ចរាចរណ៍រន្ធត់៖ បុរសស្លាប់ភ្លាមៗពេលរថយន្តបុកម៉ូតូដឹកត្រីនៅស្វាយរៀង

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយពីរថយន្តសាំយ៉ុងនិងម៉ូតូរឺម៉កដឹកត្រីបុកគ្នាយ៉ាងខ្លាំងនៅស្រុកស្វាយទាប នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅម៉ោង ៦:២០នាទីព្រឹក តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ។ យោងតាមសេចក្តីរាយការណ៍ ម៉ូតូរឺម៉កដឹកត្រីបានបុកជាមួយរថយន្តសាំយ៉ុង បណ្តាលឲ្យអ្នកបើកម៉ូតូដឹកត្រីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ គ្រោះថ្នាក់នេះបានបង្កឲ្យមានកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរក្នុងពេលព្រឹក។ សមត្ថកិច្ចនិងពលរដ្ឋបានរុញរថយន្តសាំយ៉ុងចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៍ឲ្យរថយន្តដឹកកម្មករនិងអ្នកធ្វើដំណើរ។ សមត្ថកិច្ចនគរបាលស្រុកបានធ្វើកំណត់ហេតុ និងបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយមានការក្ដុកក្ដួលនិងសោកសង្រេងយ៉ាងខ្លាំង។

កម្ពុជារៀបចំសប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីលើកដំបូង បញ្ចូលយូណេស្កូ៥ប្រភេទ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនិងជាលើកដំបូងក្រោមចំណងជើងថា “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១ ឆ្នាំ២០២៥” នាថ្ងៃសៅរ៍ អាទិត្យ ទី២៩ និងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ នៅសួនតេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម។ ការរៀបចំព្រឹត្តិការណ៍នេះមកពីខែវិច្ឆិកានេះ មានមរតកវប្បធម៌អរូបីរបស់ខ្មែរចំនួន ៥ ត្រូវបានអង្គការយូណេស្កូបានសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។…

រដ្ឋាភិបាលអនុម័តពិធីសារទី៣ ពង្រីកសិទ្ធិហោះហើរទី៥ រវាងអាស៊ាន-ចិន

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលចិន។ ពិធីសារទី៣នេះមាន ២មាត្រា ត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ២០១៨។ ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣នេះ ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ រួមមាន៖ ១) ជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍…