ព័ត៌មានជាតិ

វណ្ណដា នាំសិល្បករខ្មែរប្រគំតន្ត្រីប្រវត្តិសាស្ត្រ «Rise for Khmer» នៅប៉ារីស ដើម្បីជួយប្រជាជនភៀសសឹកព្រំដែនខ្មែរ-ថៃ

ភ្នំពេញ៖ កើតចេញពីគំនិតផ្តួចផ្តើមរបស់ក្រុមយុវជនខ្មែរនៅប្រទេសបារាំង តារាចម្រៀងបែបរ៉ែបល្បីនាំមុខគេរបស់កម្ពុជា គឺលោក វណ្ណដា បានដឹកនាំក្រុមចូលរួមប្រគំតន្រ្តីជាប្រវត្តិសាស្រ្ត នៅទីក្រុងប៉ារីស ចំណែកថវិកាពីការលក់សំបុត្រដើម្បីយកទៅជួយប្រជាជនភៀសសឹកនៅតាមតំបន់ព្រំដែនខ្មែរ-ថៃ។ ជាក់ស្ដែងនៅតែសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រគំតន្រ្តីជាប្រវត្តិសាស្រ្ត «Rise for Khmer» នឹងលេចមុខនៅទីក្រុងប៉ារីស ថ្ងៃទី១ ធ្នូ ២០២៥ ចំណែកថវិកាដែលបានពីការលក់សំបុត្រក្នុងការប្រគំតន្រ្តីនៅសាល Pleyel (ភ្លេយែល)…

យុវជនពីរនាក់ជិះម៉ូតូឌុប បុករថយន្តពេញទំហឹង បណ្ដាលឱ្យម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា នៅត្រង់ចំណុចផ្លូវបំបែកជាបួន សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយយុវជនពីរនាក់ជិះម៉ូតូឌុបបានបុករថយន្តពេញទំហឹង បណ្ដាលឱ្យម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់។ តាមការអះអាងពីប្រភពនៅកន្លែងកើតហេតុ យុវជនទាំងពីរបានជិះម៉ូតូម៉ាក HONDA Dream ដែលគ្មានផ្លាកលេខ ក្នុងល្បឿនលឿនជ្រុល មុននឹងបុកទៅនឹងរថយន្តម៉ាក TOYOTA CAMRY ពាក់ផ្លាកលេខនគរបាល 2-8110។ ការបុកបែកនេះបានបណ្ដាលឱ្យយុវជនម្នាក់ស្លាប់នៅកន្លែង…

នគរបាលកំពង់សៀមចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់

ខេត្តកំពង់ចាម៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ស្រុកកំពង់សៀម ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិកោះរកាក្រៅ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បន្ទាប់ពីទទួលព័ត៍មានពីប្រជាពលរដ្ឋល្អថា មានមុខសញ្ញាកំពុងតែ ជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅចំណុចកើតហេតុខាងលើ ។…

ជលផលកំពង់ឆ្នាំងចាប់ខ្លួនជនសង្ស័យឆក់ត្រី២នាក់ រកឃើញឧបករណ៍ប្រភេទឆក់ត្រី

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រី នៅចំណុចភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងឲ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលជលផលបានសហការជាមួយនិងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សង្កាត់រដ្ឋបាលកំពង់លែង…

រថយន្តសាំយ៉ុងឆ្លងចរន្តខ្សែភ្លើងឆាបឆេះទាំងស្រុងនៅផ្លូវជាតិលេខ៧

ខេត្តកំពង់ចាម – នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៤:៥០នាទីរសៀល មានហេតុការណ៍គ្រោះថ្នាក់ឆាបឆេះរថយន្តសាំយ៉ុង១គ្រឿង នៅលើផ្លូវជាតិលេខ៧ ក្នុងភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ តាមការបញ្ជាក់ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ…

ភ្នំសំពៅ៖ ទីកន្លែងកម្សាន្តថ្មី ទាក់ទាញទេសចរជាតិ-អន្តរជាតិ

(ខេត្តបាត់ដំបង)៖ រមណីយដ្ឋានភ្នំសំពៅ កំពុងក្លាយជាទីកន្លែងកម្សាន្តដ៏ពេញនិយម ដែលទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសចម្លាក់បដិមា និងសត្វប្រចៀវរាប់លានក្បាល ជាគោលដៅទេសចរដ៏សំខាន់មួយ។ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៤ល្ងាចទៅ មានមនុស្សជាច្រើនទៅកម្សាន្តនៅទីនោះ។ ដោយមានការរៀបចំទីតាំងស្អាត និងងាយស្រួលសម្រាប់ដើរទស្សនា ទេសចរភាគច្រើនមកកម្សាន្តបែបលក្ខណៈគ្រួសារ។ ចំពោះវេលាម៉ោង ៤ល្ងាច ងាយស្រួលដល់ទេសចរទៅទស្សនាចម្លាក់បដិមា ដែលបានដាប់ឆ្លាក់ជាប់ជាមួយជញ្ជាំងភ្នំសំពៅ។ បន្ទាប់ពីទស្សនាបដិមារួច…

ហោះហើរត្រង់ដំបូង Firefly ពីកូឡាឡាំពួ មកសៀមរាប ចាប់ផ្តើមដំណើរការជាផ្លូវការ

(ខេត្តសៀមរាប)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ជើងហោះហើរត្រង់លើកដំបូងរបស់ ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប បានចាប់ដើមដំណើរការហើយ។ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប…

យុវជន ៤នាក់ត្រូវចាប់ខ្លួនក្រោយបង្ហោះម៉ូតូក្បែរព្រលានយន្តហោះតេជោ

ខេត្តកណ្ដាល÷កម្លាំងនគរបាលបានឃាត់ខ្លួនក្រុមយុវជន ៤នាក់ ដែលកំពុងបង្ហោះម៉ូតូតាមផ្លូវបេតុងក្បែរព្រលានយន្តហោះអន្តរជាតិតេជោ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ២០:១០ ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្លូវបេតុងក្រវ៉ាត់ព្រលានយន្តហោះ។ ក្រុមយុវជនទាំង ៤នាក់រួមមាន៖ ជា ដេវិត (១៨ឆ្នាំ) រត់តុ, ហេង សំរ៉ុង (១៧ឆ្នាំ) កម្មកររោងចក្រ, ផូ…

ក្រុមមន្ត្រីចម្រុះចុះអប់រំច្បាប់ចរាចរណ៍ ប្រយុទ្ធប្រឆាំងគ្រោះថ្នាក់ផ្លូវគោក

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាបញ្ហាធំដែលគំរាមកំហែងដល់អាយុជីវិត និងសុខភាពសាធារណៈ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមមន្ត្រីចម្រុះបានចុះធ្វើការអប់រំច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ។ ក្រុមការងារដែលរួមមានមន្ត្រីនគរបាលចរាចរណ៍ មន្ទីរសាធារណការ និងក្រុមយុវជនកាកបាទក្រហម បានចែកជូនខិត្តប័ណ្ណ ស្ទីកចំណាំងប្លាត និងធ្វើការផ្សព្វផ្សាយដល់អ្នកបើកបរទាំងអស់។ លោកស្រី ប៉ាង ច្រិប អនុប្រធានមន្ទីរសាធារណការ បានអំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងពាក់មួកសុវត្ថិភាព។ ការសង្កេតបានបង្ហាញថា ៦០%…

អាមេរិកចោទថៃរំលោភអនុសញ្ញាហ្សឺណែវ បន្តឃុំឃាំងយុទ្ធជនកម្ពុជា១៨រូប

ភ្នំពេញ៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានចោទប្រកាន់ប្រទេសថៃថាកំពុងរំលោភអនុសញ្ញាហ្សឺណែវ ដោយបន្តឃុំឃាំងយុទ្ធជនកម្ពុជាចំនួន ១៨ រូប និងបោកបញ្ឆោតសហរដ្ឋអាមេរិក។ «ប្រទេសថៃកំពុងរំលោភអនុសញ្ញាហ្សឺណែវ ដោយកាន់កាប់អ្នកទោសសង្គ្រាមកម្ពុជាចំនួន ១៨ នាក់ បន្ទាប់ពីការបញ្ចប់សកម្មភាពប្រយុទ្ធ។ មាត្រា ១១៨ នៃអនុសញ្ញាហ្សឺណែវលើកទី៣ មានចែងថា៖ «អ្នកទោសសង្គ្រាមត្រូវតែត្រូវបានដោះលែង…