ព័ត៌មានជាតិ

ការនាំចេញវៀតណាមទៅសហរដ្ឋអាមេរិកបុកកម្រិតកំណត់ត្រាថ្មី

ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល 10 ខែដំបូងបានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ លើសពីឆ្នាំ 2024 ពិសេសលើវិស័យវាយនភណ្ឌ និងអេឡិចត្រូនិក។ ទំនិញទាំងនោះបានកើនឡើង 28% ពីមួយឆ្នាំទៅមួយឆ្នាំដល់ 126 ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជាង 30% នៃការនាំចេញទាំងអស់ នេះបើយោងតាមគយវៀតណាម។ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងសមាសធាតុបានកើនឡើងជិត 78%…

ព្រមានអាកាសធាតុ៖ តំបន់ខ្ពង់រាបកម្ពុជាអាចចុះត្រជាក់ដល់ ១៨°C ដោយសារព្យុះភូតូ

(រាជធានីភ្នំពេញ)៖ ក្រសួងធនធាតុទឹក និងឧតុនិយម បានចេញព្រមានពីស្ថានភាពអាកាសធាតុដែលនឹងទទួលរងឥទ្ធិពលពីព្យុះទី២៧ ឈ្មោះ ភូតូ (Koto) T2527 ក្នុងកម្រិត ២០% ដែលនឹងធ្វើឱ្យតំបន់ខ្ពង់រាបកម្ពុជាអាចចុះត្រជាក់ដល់ ១៨°C ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ក្រសួងបានបញ្ជាក់ថា…

កម្មកររោងចក្របាត់ខ្លួន៤ថ្ងៃ ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលភ្នំពេញ

ភ្នំពេញ៖ កម្មកររោងចក្រម្នាក់ដែលបាត់ខ្លួនរយៈពេល៤ថ្ងៃត្រូវបានគេរកឃើញដេកស្លាប់ក្នុងបន្ទប់ជួល បន្ទាប់ពីមិត្តរួមការងារទាក់ទងមិនឃើញគាត់ទៅធ្វើការ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបន្ទប់ជួលលេខ២៥ ជាន់ទី២ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ភិន សុភ័ន ហៅមួង អាយុ៣០ឆ្នាំ ជាកម្មកររោងចក្រដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម។ លោកបានបាត់ខ្លួនតាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ដោយមិនទៅធ្វើការ។…

លោក សុខ ឥសាន លើកយកចំណុចសំខាន់ៗ ១០ ចំណុចពាក់ព័ន្ធនយោបាយកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បានធ្វើការបរិយាយពីបញ្ហាសំខាន់ៗពាក់ព័ន្ធនយោបាយកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ចំណុច។ ក្នុងនោះ លោកបានលើកឡើងពីស្ថានភាពទឹកជំនន់ធំនៅសៀម ដែលបណ្តាលឲ្យមានអន្តរាយដល់ប្រជាពលរដ្ឋរាប់លាននាក់។ លោកបញ្ជាក់ថា កម្ពុជាមិនដែលបង្កភាពតានតឹងនៅតាមព្រំដែនកម្ពុជា-សៀមទេ ហើយបើមានភាពតានតឹង គឺបង្កឡើងដោយសៀមតែប៉ុណ្ណោះ។ លោកក៏បានពន្យល់ពីបញ្ហាព្រំដែន ដោយបញ្ជាក់ថា…

រដ្ឋសភាបើកសម័យប្រជុំពេញអង្គ លើកទី៥ ពិភាក្សាច្បាប់ថវិកា និងកិច្ចព្រមព្រៀងអន្តរជាតិ

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ព្រឹក។ ការប្រជុំនេះដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដោយមានសមាជិកសមាជិការរដ្ឋសភាចូលរួមប្រជុំចំនួន១១០រូប។ សម័យប្រជុំបានលើកយករបៀបវារៈសំខាន់ៗជាច្រើន រួមមាន៖ ១. ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា…

មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ លើកឡើងពីតួនាទី App NoDrugs ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខេត្តសៀមរាប៖ មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានចេញមុខលើកឡើងពីសារៈសំខាន់នៃកម្មវិធី App NoDrugs ក្នុងការជួយសហគមន៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោក កៅ អ៊ឹមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ឌី រ៉ាដូ…

ក្រសួងកសិកម្មណែនាំ FUCHS Gruppe ជួយវិភាគជំងឺ និងសត្វល្អិតចង្រៃដោយឥតគិតថ្លៃដល់កសិករ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំដល់ក្រុមហ៊ុន FUCHS Gruppe ពិនិត្យលទ្ធភាពជួយគាំទ្រកសិករ និងសហគមន៍កសិកម្ម ក្នុងការ វិភាគជំងឺ និងសត្វល្អិតចង្រៃដោយឥតគិតថ្លៃ។ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម តូច ប៊ុនហួរ…

កាប់ដាច់កមិត្តភក្តិដោយច្រឡំនៅកៀនស្វាយ កម្លាំងនគរបាលឃាត់ខ្លួន៧នាក់

ខេត្តកណ្តាល៖ កម្លាំងនគរបាលខេត្តកណ្តាល និងស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ក្នុងករណីឃាតកម្មដែលបានកើតឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី អាយុ១៩ឆ្នាំ កសិករ ត្រូវបានកាប់ដាច់ក្បាលដោយមិត្តភក្តិរបស់ខ្លួនផ្ទាល់ ដោយសារច្រឡំគិតថាជាបក្ខពួកក្រុម KPP កំពង់ភ្នំ។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីក្រុមទាំងពីរបានណាត់ពួកគេកាប់គ្នានៅវត្តគន្ធទ្រី។…

ប៉ៃលិនទទួលបានពានរង្វាន់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

ខេត្ត​ប៉ៃលិន​៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ “ក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍។ ក្នុងពិធីដ៏អធិកអធមកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, លោក លោកស្រី…

អគ្គិភ័យយប់មិញនៅសង្កាត់ភ្នំពេញថ្មី ឆេះរាលដាលផ្ទះជិតខាង៨ខ្នង

(រាជធានីភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីករណីអគ្គិភ័យដ៏ធំមួយកើតឡើងនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១:៥០នាទី នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន៨ខ្នង។ តាមការបញ្ជាក់លម្អិត ករណីអគ្គិភ័យនេះកើតឡើងនៅផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ សមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុនៃអគ្គិភ័យឆាបឆេះនេះ។ អគ្គិភ័យនេះបានធ្វើឱ្យឆេះខូចខាតផ្ទះឈើប្រក់សង្ក័សីចំនួន១ខ្នង ទំហំ០៥ម៉ែត្រ x ២០ម៉ែត្រ អស់ទាំងស្រុង និងបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន៨ខ្នង…