ក្រសួងព័ត៌មានចេញសេចក្តីជូនដំណឹង បដិសេធព័ត៌មានក្លែងក្លាយរបស់ VOD Khmer
ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងយ៉ាងច្បាស់លាស់ ដោយបដិសេធការផ្សាយរបស់គណនីហ្វេសប៊ុក VOD Khmer ដែលបានស្រង់សម្តីរបស់ អ៊ុំ សំអាន អតីតទណ្ឌិតជាប់គុកដោយសារតែក្លែងផែនទី ដោយបញ្ជាក់ថានេះជាព័ត៌មានក្លែងក្លាយ បំភ្លៃបំផ្លើសនិងញុះញង់។ ការវាស់វែងនិងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង៤៧ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង។ ជាពិសេសកំណត់ហេតុ…
