រដ្ឋសភាប្រកាសជ្រើសរើសមន្ត្រីកិច្ចសន្យា ៣០រូប ផ្នែក IT និងជំនាញពាក់ព័ន្ធ! កុំឱ្យឱកាសនេះកន្លងហួស
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយ ស្តីពីការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទ ចំនួន ៣០នាក់ ដើម្បីចូលបម្រើការងារ និងបំពេញមុខតំណែងសំខាន់ៗនៅតាមបណ្តាអង្គភាពនានាក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា។ នេះជាឱកាសមាសសម្រាប់បេក្ខជនដែលមានសមត្ថភាព និងឆន្ទៈចង់រួមចំណែកអភិវឌ្ឍស្ថាប័ននីតិប្បញ្ញត្តិជាតិ។ យោងតាមសេចក្តីជូនដំណឹងដដែល ការជ្រើសរើសមន្ត្រីកិច្ចសន្យាទាំង ៣០រូបនេះ គឺផ្តោតជាសំខាន់លើជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន…
