ព័ត៌មានជាតិ

បាវិតផ្អើល! សមត្ថកិច្ចបង្រ្កាបការិយាល័យបោកប្រាស់អនឡាញ ខ្នាតធំ ឃាត់ខ្លួនជនសង្ស័យវៀតណាម ៣០នាក់ រឹបអូសសម្ភារៈរាប់រយគ្រឿង

កម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបដ៏កក្រើកមួយនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៣០នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅទីតាំងសង្ស័យចំនួន ២កន្លែង រួមមាន ផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងកាស៊ីណូ ហេងៗ ២…

តាកែវ​លេចធ្លោ! ទទួលបានគម្រោងវិនិយោគថ្មី ១៥៣​ ក្នុង ១០ខែ ឆ្នាំ២០២៥នេះ

ខេត្តតាកែវ បន្តឆ្ពោះទៅមុខយ៉ាងលឿនលើវិស័យវិនិយោគ! លោក វ៉ី សំណាង អភិបាលខេត្ត បានថ្លែងឱ្យដឹងថា ត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០២៥នេះ ខេត្តតាកែវបានទទួលគម្រោងវិនិយោគថ្មីៗសរុប ១៥៣ គម្រោង ដែលក្នុងនោះ ១៤៩ គម្រោង បានសាងសង់រួចរាល់ និងបានចាប់ផ្ដើមដំណើរការហើយ។ រោងចក្រទាំងនេះភាគច្រើនវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម រោងចក្រកាត់ដេរសម្លៀកបំពាក់…

ក្ដៅៗ! តុលាការកំពង់ធំ សម្រេចឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្មគិតទុកជាមុន ប៉ះពាល់បូរណភាពសព និងបទលួចយ៉ាងឃោរឃៅ

ខេត្តកំពង់ធំ៖ សាធារណជនបានជ្រាបហើយថា ករណីឃាតកម្មដ៏សាហាវយង់ឃ្នង ដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បណ្ដាលឱ្យនារីម្នាក់ឈ្មោះ ហ៊ឹម ទីណា ភេទស្រី អាយុ២២ឆ្នាំ ត្រូវបាត់បង់ជីវិតយ៉ាងអណោចអធ័ម។ ក្រោយពីមានករណីនេះ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ឈ្មោះ ម៉ន…

ផ្ទុះប្រតិបត្តិការធំ! អាជ្ញាធរភ្នំស្រួច វាយបំបែកបណ្ដាញជួញដូរគ្រឿងញៀនឃាត់ខ្លួន៥នាក់ រឹបអូសថ្នាំញៀនជិត២០០គ្រាប់

ខេត្តកំពង់ស្ពឺ៖ អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វិរៈសេនីយ៍ទោ ជុន ចាន់ ដេត អធិការស្រុកភ្នំស្រួច នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៤០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល និងត្រែងត្រយឹង បានចុះល្បាតនៅចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។…

រដ្ឋលេខាធិការ ឆាយ សុផល បង្ហាញគន្លឹះជីវិតដ៏មានតម្លៃ៖ រំងាប់ចិត្តបានបុណ្យធំជាងធ្វើបុណ្យ៧វត្ត! ព្រមទាំងដាស់តឿនឱ្យប្រយ័ត្នព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ លោក ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រពហុជំនាញ បានបង្ហោះសារដ៏ខ្លីមួយកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានអត្ថន័យជ្រាលជ្រៅសម្រាប់សង្គមជាតិ។ សារនេះមិនត្រឹមតែអប់រំប៉ុណ្ណោះទេ ថែមទាំងបំភ្លឺដល់ប្រជាពលរដ្ឋឱ្យទទួលយកតែព័ត៌មានពិតផ្លូវការពីស្ថាប័នរដ្ឋ។ លោកបានលើកឡើងថា «បង្រៀនកូនឱ្យមានការរំងាប់ចិត្ត នោះគឺកូនទទួលបានកុសលច្រើនជាងកូនធ្វើបុណ្យលើសពី៧វត្ត!»។ លោក ឆាយ សុផល បានបន្តថា៖…

ស សុខា ជំរុញពលករខ្មែរនៅថៃ ឲ្យធ្វើដំណើរជាក្រុមពេលត្រឡប់មកវិញ និងប្ដឹងបើមានហេតុការណ៍មិនប្រក្រតី!

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនពលករខ្មែរយើងទាំងអស់ ដែលកំពុងបម្រើការងារនៅប្រទេសថៃ ក្នុងករណីមានបំណងចង់វិលត្រឡប់មកមាតុភូមិវិញ គឺត្រូវតែធ្វើដំណើរជាក្រុមៗ និងត្រូវផ្ដល់ដំណឹងដល់ក្រុមគ្រួសារឲ្យបានដឹងជាមុន។ ការអំពាវនាវដ៏សំខាន់នេះ ធ្វើឡើងក្នុងឱកាសដែលប្រមុខក្រសួងមហាផ្ទៃ អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ជូនអ្នកសារព័ត៌មាន ជុំវិញករណីដ៏រសើបដែលក្រុមទាហានឈុតខ្មៅថៃ បានរំលោភបំពានលើរាងកាយយុវតីខ្មែរម្នាក់ ក៏ដូចជាស្ថានភាពជនភៀសខ្លួនមកពីភូមិព្រៃចាន់…

ណាហ្គាវើលដ៍ រំលេចកេរដំណែល “ស្រមោលស្បែកធំ” អបអរខួប ២០ឆ្នាំ UNESCO សហការក្រសួងវប្បធម៌!

ភ្នំពេញ៖ ណាហ្គាវើលដ៍ រួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអង្គការយូណេស្កូ (UNESCO) បានផ្តួចផ្តើមគំនិតរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ហៅម្យ៉ាងទៀតថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរសាទរកេរដំណែលដ៏ចំណាស់ ១០០០ ឆ្នាំនៃសិល្បៈស្បែកធំ និងជាពិសេសគឺដើម្បីអបអរសាទរខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ពិធីសម្ពោធពិព័រណ៍ដ៏អស្ចារ្យនេះ បានប្រព្រឹត្តទៅនៅណាហ្គាវើលដ៍ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហាប់…

១៧ វិច្ឆិកា៖ ទិវាប្រវត្តិសាស្ត្រនៃការវិលត្រឡប់ខេត្តបាត់ដំបង-សៀមរាបមកកម្ពុជាវិញ!

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានរំលេចឡើងនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋខេត្តបាត់ដំបង និងសៀមរាប ដោយចាត់ទុកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦ ថាជាថ្ងៃដែលគួរចងចាំបំផុត។ នេះជាថ្ងៃដែលដែនដីខេត្តទាំងពីរត្រូវបានប្រគល់ត្រឡប់មកឲ្យកម្ពុជាវិញ (កាលនោះស្ថិតក្រោមអាណាព្យាបាលបារាំង) ពីសំណាក់រាជការសៀម តាមរយៈសន្ធិសញ្ញាកិច្ចព្រមព្រៀងក្រុងវ៉ាស៊ីនតោន (Franco-Thai Settlement Agreement)…

មណ្ឌលគិរី៖ វែកមុខ! ក្រុមជួញដូរគ្រឿងញៀន១៣នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបានទាំងសម្ភារៈពាក់ព័ន្ធ!

ខេត្តមណ្ឌលគិរី៖ ក្រោមបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដ៏ធំមួយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចតារាងបាល់ទះមួយកន្លែង ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។ កម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់…

ឯកឧត្តម ស សុខា និងលោកជំទាវ ចុះសួរសុខទុក្ខពលការិនីរងគ្រោះដោយទាហានថៃ!

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ដល់ប្អូនស្រីពលការិនីខ្មែរម្នាក់ ដែលបានរងការបំពានផ្លូវកាយពីទាហានឈុតខ្មៅថៃ។ ហេតុការណ៍នេះបានកើតឡើងខណៈដែលនាង រួមជាមួយពលករខ្មែរប្រុសស្រីជាង ១០នាក់ផ្សេងទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញ។ ដំណើរចុះសួរសុខទុក្ខនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការឱ្យដឹងពីក្រសួងព័ត៌មាន។