ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មេដឹកនាំប្រកបដោយគតិបណ្ឌិត ដំណោះស្រាយសន្តិវិធី ការពារបូរណភាពទឹកដី

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានមហាជនទទួលស្គាល់ថា ជាមេដឹកនាំដ៏ឆ្នើមមួយរូប ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសន្តិភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតែងក្រើនរំលឹកឲ្យបងប្អូនជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងមានជំនឿទុកចិត្តទាំងស្រុងលើការដោះស្រាយបញ្ហាប្រឈមនានារបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច។ ទោះបីសម្តេចធិបតី មិនមែនជាអ្នកដែលបញ្ចេញប្រតិកម្មខ្លាំងៗ ឬប្រញាប់ប្រញាល់ក្តី សកម្មភាពមួយជំហានម្តងៗរបស់សម្តេច គឺពោរពេញទៅដោយភាពប៉ិនប្រសប់ គតិបណ្ឌិត និងយុទ្ធសាស្ត្រដោះស្រាយបញ្ហាដោយសន្តិវិធី រហូតសម្រេចបានលទ្ធផលជាក់ស្ដែង និងច្បាស់លាស់។ នេះជាភស្តុតាងបញ្ជាក់ពីភាពជាអ្នកដឹកនាំដ៏ឆ្លាតវៃ…

សេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ! អង្គការសង្គមស៊ីវិល ២១៦ ប្រកាសថ្កោលទោសទាហានឈុតខ្មៅថៃ ចំពោះករណីរំលោភពលការិនីខ្មែរ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ សហភាព អង្គការ សហជីព សមាគម និងសហគមន៍សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវយង់ឃ្នង ដែលបានប្រព្រឹត្តទៅលើពលការិនីចំណាកស្រុកកម្ពុជាម្នាក់…

ក្រសួងការងារ បើកពិព័រណ៍ការងារដ៏ធំនៅបាត់ដំបង៖ ឱកាសជាង ១ ម៉ឺនកន្លែងសម្រាប់ពលករត្រឡប់ពីថៃ!

(ខេត្តបាត់ដំបង)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ឱកាសការងារដ៏សម្បូរបែបជាង ១ ម៉ឺនកន្លែង ជូនដល់បងប្អូនប្រជាពលរដ្ឋ និងជាពិសេសអតីតពលករខ្មែរដែលទើបតែវិលត្រឡប់មកពីប្រទេសថៃវិញ នៅឯខេត្តបាត់ដំបង។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ធំនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម…

រន្ធត់! កូនប្រុសប្រើប្រាស់គ្រឿងញៀនដុតផ្ទះម្ដាយខ្លួនឯង ឆាបឆេះរាលដាលផ្ទះប្អូនស្រីអស់២ខ្នង នៅកំពង់ស្ពឺ

ភ្ញាក់ផ្អើលពេញស្រុក! បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពដ៏សាហាវដុតផ្ទះម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះរាលដាលដល់ផ្ទះប្អូនស្រីបង្កើតដែលនៅជាប់គ្នា អស់ទាំងស្រុងចំនួន២ខ្នង ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យជាបន្ទាន់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃម្សិលមិញ ស្ថិតនៅចំណុចភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ…

កម្ពុជាបញ្ជាក់៖ ការពន្យារពេលកិច្ចប្រជុំព្រំដែន មិនមែនមកពីកម្ពុជាទេ តែដោយសារភាគីថៃយឺតយ៉ាវ

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការពន្យារពេលកិច្ចប្រជុំក្រុមបច្ចេកទេសចម្រុះ ស្តីពីការអនុវត្តបែបបទបច្ចេកទេស (Technical Instruction) សម្រាប់ការបោះបង្គោលបណ្ដោះអាសន្នចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ នោះ មិនមែនបណ្ដាលមកពីភាគីកម្ពុជាឡើយ។ ការពិតទៅ ភាគីកម្ពុជាទើបតែទទួលបានលិខិតបញ្ជូនពីស្ថានទូតថៃប្រចាំកម្ពុជា តាមរយៈសារអេឡិចត្រូនិក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។…

តាកែវពន្លឿនចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ! ទូទាំងប្រទេសកើនដល់ជាង ២០ម៉ឺននាក់ហើយ!

(ខេត្តតាកែវ)៖ ក្រសួងព័ត៌មានបានផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា យុទ្ធនាការជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានរៀបចំឡើងយ៉ាងផុសផុលនៅខេត្តតាកែវ ដោយមានអ្នកចូលរួមប្រមាណ ៣ពាន់នាក់ ក្រោមការសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា។ នេះជាយុទ្ធនាការទី៦ហើយ បន្ទាប់ពីរាជធានីភ្នំពេញ បាត់ដំបង កំពង់ធំ សៀមរាប និងកំពង់ស្ពឺ ខណៈចំនួនអ្នកចុះឈ្មោះទូទាំងប្រទេសបានកើនលើសពី ២០ម៉ឺននាក់រួចទៅហើយ។ ក្នុងឱកាសយុទ្ធនាការនៅខេត្តតាកែវនេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម…

ពង្រឹងការយល់ដឹង និងជំរុញ App NoDrug៖ អាជ្ញាធរស្រុកព្រៃនប់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបចំពិធីផ្សព្វផ្សាយដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ចំណេះដឹងអំពីបញ្ហាគ្រឿងញៀន និងណែនាំការប្រើប្រាស់កម្មវិធីទូរស័ព្ទ “App NoDrug” ដល់មន្ត្រី និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកព្រៃនប់ជិត ២០០ នាក់។ ក្នុងនាមលោក ម៉ាង ស៊ីណេត…

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បកស្រាយពីមូលដ្ឋានគ្រឹះទាំង៣ ក្នុងការរៀបចំថវិកាឆ្នាំ២០២៦ ដ៏ហ្មត់ចត់

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំថវិកាជាតិសម្រាប់ឆ្នាំ២០២៦ ត្រូវបានអនុវត្តឡើងយ៉ាងហ្មត់ចត់ និងមានការពិចារណាគ្រប់ជ្រុងជ្រោយ។ លោកបានបន្ថែមថា ថវិកាឆ្នាំ២០២៦ នេះ គឺស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ ដោយផ្អែកលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន៖ ទី១- និន្នាការថមថយនៃចំណូលរដ្ឋ។…

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា “ស្ងាត់ តែមិនស្ងៀម” កំពុងផលិតអាវក្រោះ DFF សម្រាប់ការពារជាតិ និងនាំចេញ!

ភ្នំពេញ៖ «ស្ងាត់ តែមិនស្ងៀម»! សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសពីគម្រោងដ៏សំខាន់របស់កម្ពុជាក្នុងការផលិតអាវក្រោះការពារគ្រាប់ម៉ាក DFF សម្រាប់បំពាក់ជូនកងទ័ពខ្មែរផ្ទាល់ផង និងត្រៀមនាំចេញទៅក្រៅប្រទេសផង។ ការថ្លែងនេះធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងពិធីបើកអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣។ សម្តេចតេជោ ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីរួមគ្នាកសាង «ខឿនការពារជាតិ» ដ៏រឹងមាំ…

អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់ផ្ទះពលរដ្ឋជាច្រើនខ្នងនៅច្បារអំពៅ ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនធំ បានក្លាយទៅជាចំណីភ្លើងអស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងសមត្ថកិច្ចជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។…