ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា “ស្ងាត់ តែមិនស្ងៀម” កំពុងផលិតអាវក្រោះ DFF សម្រាប់ការពារជាតិ និងនាំចេញ!

ភ្នំពេញ៖ «ស្ងាត់ តែមិនស្ងៀម»! សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសពីគម្រោងដ៏សំខាន់របស់កម្ពុជាក្នុងការផលិតអាវក្រោះការពារគ្រាប់ម៉ាក DFF សម្រាប់បំពាក់ជូនកងទ័ពខ្មែរផ្ទាល់ផង និងត្រៀមនាំចេញទៅក្រៅប្រទេសផង។ ការថ្លែងនេះធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងពិធីបើកអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣។ សម្តេចតេជោ ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីរួមគ្នាកសាង «ខឿនការពារជាតិ» ដ៏រឹងមាំ…

អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់ផ្ទះពលរដ្ឋជាច្រើនខ្នងនៅច្បារអំពៅ ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនធំ បានក្លាយទៅជាចំណីភ្លើងអស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងសមត្ថកិច្ចជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។…

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនខ្លាចវាយតប តែជ្រើសរើសផ្លូវសន្តិភាព និងការពារខ្លួនដោយស្ងៀមស្ងាត់!

ក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងយ៉ាងច្បាស់ៗអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា៖ «ពាក្យប្រមាថខ្លះទុកឱ្យគេប្រមាថចុះ យើងមិនអួតអាងអ្វីទេ តែយើងមានសិទ្ធិការពារខ្លួនរបស់យើង»។ សម្តេចតេជោបានលើកឡើងថា ករណីនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យកន្លងទៅ គឺគេចង់ញុះញង់ឱ្យកម្ពុជាផ្ទុះអាវុធ។ សម្តេចបានសួរទៅសាធារណមតិវិញថា តើលទ្ធផលនឹងទៅជាយ៉ាងណា បើកម្ពុជាជ្រើសរើសផ្លូវនេះ?…

បង្ក្រាបធំ! កម្លាំងនគរបាលភ្នំពេញបោសសម្អាតក្រុមក្មេងទំនើង២០នាក់ ពាក់ព័ន្ធហិង្សានិងប្លន់ ក្នុងរយៈពេល៤ថ្ងៃ

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបដ៏កក្រើកមួយ ឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើងចំនួន ២០នាក់ (ស្រីម្នាក់) រួមជាមួយវត្ថុតាងកាំបិត ដាវ និងដុំថ្មជាច្រើន ក្រោយពីបានពួនស្ទាក់ និងស្រាវជ្រាវអស់រយៈពេល ៤ថ្ងៃពេញ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ពីសំណាក់ថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានថា…

សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហររឹងមាំ៖ កម្ពុជាមិនដែលទៅសុំថៃបើកព្រំដែនឡើយ ទោះបិទ១០០ឆ្នាំក៏ដោយ!

(ភ្នំពេញ)៖ ក្រសួងព័ត៌មានបានចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានបញ្ជាក់សារជាថ្មីនូវជំហរដាច់ខាតថា តាំងពីព្រំដែនកម្ពុជា-ថៃត្រូវបានបិទមក កម្ពុជាពុំដែលបានទៅស្នើសុំឱ្យមានការបើកឡើងវិញឡើយ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ទោះបីព្រំដែននេះបន្តបិទអស់ ១០០ឆ្នាំទៀត ក៏កម្ពុជាពុំទៅស្នើសុំបើកវិញដែរ។ ថ្លែងក្នុងនាមព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម…

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ពីតួនាទីព្រះពុទ្ធសាសនា និងជំហរការពារជាតិ ក្នុងមហាសន្និបាតមន្ត្រីសង្ឃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣។ ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនេះ សម្តេចតេជោបានថ្លែងនូវប្រសាសន៍សំខាន់ៗជាច្រើន ដែលផ្តោតលើព្រះពុទ្ធសាសនា ការអភិវឌ្ឍសង្គម និងបញ្ហាការពារបូរណភាពទឹកដី។…

ករណីឆក់ទូរស័ព្ទដៃយ៉ាងសកម្មនៅក្រុងបាវិត! ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) យ៉ាងសកម្មក្នុងក្រុងបាវិត។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលខេត្តនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ជនសង្ស័យរូបនេះមានឈ្មោះ តាំង ម៉ាណែត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា…

TV5 Monde ថតឯកសារបង្ហាញ “ភាពរុងរឿងរបស់កម្ពុជា” ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ដល់ពិភពលោក!

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យអ្នកកាសែត ផលិតករ និងអ្នកនិពន្ធដ៏ល្បីល្បាញប្រចាំស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំមួយលើពិភពលោក គឺលោក Michaël Darmon និងលោក…

សម្ដេចតេជោ ហ៊ុន សែន «ហួសចិត្ត» អ្នកវិភាគ! បញ្ជាក់ពីជំហរដោះស្រាយបញ្ហាព្រំដែន និងភារកិច្ចរដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងការហួសចិត្តចំពោះអ្នកវិភាគមួយចំនួន ដែលហាក់មិនយល់ច្បាស់ពីតួនាទី និងជំហររបស់សម្ដេចក្នុងបច្ចុប្បន្ន។ សម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថា សម្ដេចដឹងយ៉ាងច្បាស់នូវអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយ ដោយប្រតិកម្មតបទៅនឹងការរិះគន់របស់បណ្ឌិតម្នាក់ ពាក់ព័ន្ធនឹងការសម្រេចចិត្តផ្សេងៗ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ដោយសម្ដេចបានសង្កត់ធ្ងន់ថា បណ្ឌិតរូបនេះមិនបានយល់ពីទីតាំងឈរជើងរបស់សម្ដេចឡើយ។ សម្ដេចតេជោបានពន្យល់ថា សម្ដេចមិនអាចបំពេញការងារជំនួសនាយករដ្ឋមន្ត្រីបានឡើយ…

សម្តេចតេជោ ហ៊ុន សែន៖ ពុទ្ធចក្រ និងអាណាចក្រ ជាមូលដ្ឋានគ្រឹះមិនអាចកាត់ផ្តាច់បាន សម្រាប់ការអភិវឌ្ឍជាតិ!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពមិនអាចកាត់ផ្តាច់បានរវាងអាណាចក្រ (រដ្ឋ) និងពុទ្ធចក្រ (សាសនា) នៅក្នុងសង្គមខ្មែរ។ សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់យ៉ាងច្បាស់ថា សម្តេចតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍បំពេញឱ្យគ្នាទៅវិញទៅមក រវាងពុទ្ធចក្រ និងអាណាចក្រ…