សម្តេចតេជោ ហ៊ុន សែន ព្រមានថា ភាគីថៃចង់បង្កជម្លោះប្រដាប់អាវុធនៅភូមិព្រៃចាន់ តែខ្មែររក្សាសន្តិភាព!
យោងតាមក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា បញ្ហានៅភូមិព្រៃចាន់ គឺភាគីថៃមានបំណងចង់បង្កឱ្យមានការផ្ទុះអាវុធភ្លាមៗ។ ថ្លែងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចប្រធានព្រឹទ្ធសភា ដែលអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ…
