ប្រាសាទតាមាន់ធំ: ភ្ញៀវទេសចររាប់ពាន់នាក់សម្រុកទស្សនា បង្ហាញសក្ដានុពលទេសចរណ៍វប្បធម៌ដ៏ធំធេងរបស់កម្ពុជា
(ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃទី ៩ ខែមិថនា ឆ្នាំ ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករមកទស្សនាប្រាសាទតាមាន់ធំថ្ងៃនេះ បង្ហាញពីសក្ដានុពលទេសចរណ៍វប្បធម៌។ ប្រាសាទតាមាន់ធំស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មួយស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ បាន និងកំពុងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកយ៉ាងច្រើនកុះករ ជាពិសេសគឺប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា ដូចជា ខេត្តឧត្តរមានជ័យ…
