ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យជនភៀសសឹកនៅបន្ទាយមានជ័យ ក្រោយហេតុការណ៍បាញ់ប្រហារដ៏រន្ធត់
ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីរាយការណ៍របស់ក្រសួងព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១២:១២ នាទីថ្ងៃត្រង់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលសម្របសម្រួលដោយក្រសួងការពារជាតិកម្ពុជា បានចុះទៅពិនិត្យដោយផ្ទាល់ពីស្ថានភាពជនភៀសសឹក នៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ទីតាំងនេះជាជម្រកសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋភូមិព្រៃចាន់ ដែលបានភៀសខ្លួនក្រោយហេតុការណ៍បាញ់ប្រហារដ៏សាហាវពីសំណាក់យោធាថៃមកលើពលរដ្ឋស៊ីវិលខ្មែរដោយគ្មានមូលហេតុ…
