ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះចែកអំណោយដល់ជនភៀសខ្លួនភូមិព្រៃចាន់ទាំងយប់! ជួយសង្គ្រោះពលរដ្ឋរងរបួស៣នាក់បានជោគជ័យ

បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានចុះទៅនាំយកអំណោយជាច្រើនជូនដល់ជនភៀសខ្លួនពីភូមិព្រៃចាន់ ដោយផ្ទាល់ទាំងយប់ ដើម្បីសម្រាលទុក្ខលំបាករបស់ពួកគាត់។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ចំនួន ៣រូប ដែលរងរបួសធ្ងន់ធ្ងរដោយសារការបាញ់ប្រហាររបស់ទាហានថៃនៅភូមិព្រៃចាន់ កាលពីរសៀលថ្ងៃដដែលនោះ ត្រូវបានក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី…

មុខសញ្ញាចោរបន្លំខ្លួនជាសាច់ញាតិអ្នកជំងឺ លួចទ្រព្យនៅមន្ទីរពេទ្យជប៉ុន ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានភ្លាមៗ!

ភ្នំពេញ ៖ មុខសញ្ញាចោរសកម្មម្នាក់ ដែលតែងតែប្រើល្បិចបន្លំខ្លួនធ្វើជាសាច់ញាតិអ្នកជំងឺ ចូលលួចលុយកាក់ ទូរស័ព្ទដៃ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ពីអ្នកជំងឺ និងអ្នកបម្រើស្នាក់នៅមន្ទីរពេទ្យ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាន ខណៈកំពុងធ្វើសកម្មភាពលួចទូរស័ព្ទរត់គេចខ្លួន។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ២ និង ២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២…

ឯកឧត្តម វង្សី វិស្សុត៖ បណ្ណសារដ្ឋានជាតិជាដួងព្រលឹងជាតិ និងឃ្លាំងចំណេះដឹងដ៏ពិសិដ្ឋ!

ក្រសួងព័ត៌មានបានផ្សាយថា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ បានសង្កត់ធ្ងន់ថា បណ្ណសារដ្ឋានជាតិ គឺជារតនសម្បត្តិជាតិ ជាកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងជាឃ្លាំងចំណេះដឹងដែលផ្ទុកឯកសារសំខាន់ៗរាប់មិនអស់ សម្រាប់ការសិក្សាស្រាវជ្រាវទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ឯកសារទាំងនេះមានលក្ខណៈពិសេស និងកម្ររកបានណាស់នៅកន្លែងផ្សេង។ បណ្ណសារទាំងនេះផ្ទុកព័ត៌មានពិត និងជាភស្តុតាងប្រវត្តិសាស្ត្រនៃការវិវត្តន៍របស់សង្គមជាតិ ព្រមទាំងជាប្រភពដ៏សំខាន់សម្រាប់ការសិក្សាស្រាវជ្រាវ និងជាបទពិសោធន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសទៅថ្ងៃអនាគត។…

ពិភពលោកព្រួយបារម្ភ! ភាពតានតឹងខ្មែរ-ថៃកើនឡើង ក្រោយទាហានថៃបាញ់សម្លាប់ជនស៊ីវិលខ្មែរ

ភ្នំពេញ៖ ភាពតានតឹងព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងសារជាថ្មី និងកំពុងទាញចំណាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មានអន្តរជាតិជាច្រើន បន្ទាប់ពីមានរបាយការណ៍ថា ទាហានថៃបានបាញ់ប្រហារលើជនស៊ីវិលខ្មែរនៅតំបន់ព្រំដែន។ តាមការចុះផ្សាយរបស់ NHK WORLD ជប៉ុន ដកស្រង់សម្ដីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កងទ័ពថៃបានប្រើប្រាស់អាវុធបាញ់ប្រហារនៅតាមបន្ទាត់ព្រំដែន កាលពីថ្ងៃពុធសប្ដាហ៍នេះ បណ្ដាលឲ្យជនស៊ីវិលខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ ឆ្លើយតបនឹងទង្វើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត…

ឱកាសការងារក្នុងស្រុកគរ! ក្រសួងការងារអំពាវនាវកុំឱ្យពលរដ្ឋប្រថុយឆ្លងដែនខុសច្បាប់ទៅថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញមកអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋខ្មែរ កុំឲ្យប្រថុយនឹងគ្រោះថ្នាក់ឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។ លោកបានសង្កត់ធ្ងន់ថា ការងារក្នុងស្រុកបច្ចុប្បន្នកំពុងមានច្រើន សុវត្ថិភាពខ្ពស់ ទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ដ៏គាប់ប្រសើរជាច្រើន ដែលពលករពិបាកនឹងរកបាននៅក្រៅប្រទេស។ លោក ស៊ុន មេសា…

ផ្លូវជាតិលេខ៥៥ (អន្ទង់អាំង) កំពុងស្ដារឡើងវិញបាន ៩០% បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់!

ពោធិ៍សាត់៖ ក្រុមការងារជំនាញបច្ចេកទេស និងការដ្ឋានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ កំពុងមមាញឹកបន្តសកម្មភាពជួសជុល និងស្ដារឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចអន្ទង់អាំង (គីឡូម៉ែត្រទី ១៤១+៣០០) ដែលធ្លាប់រងការខូចខាតយ៉ាងដំណំដោយសារទឹកភ្លៀងហូរច្រោះ ធ្លាក់ភក់ លិចដើមឈើ និងដុំថ្មធំៗមកលើតួផ្លូវ កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅនេះ។ នេះបើតាមការបញ្ជាក់ពីលោក ផន រឹម អនុរដ្ឋលេខាធិការ…

ដំណឹងដ៏អស្ចារ្យ! ជើងហោះហើរត្រង់ពីឥណ្ឌា មកសៀមរាប នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃស្អែក ជំរុញវិស័យទេសចរណ៍កម្ពុជា

(ភ្នំពេញ)៖ ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា នឹងត្រៀមទទួលស្វាគមន៍ជើងហោះហើរត្រង់ជាថ្មីម្តងទៀតពីប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះជាសមិទ្ធផលដ៏ត្រចះត្រចង់មួយ ក្រោមការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ សហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា។ ថ្លែងអំពីសមិទ្ធផលដ៏សំខាន់នេះ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា ភាពជោគជ័យនេះ កើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី…

ច្រកចេញចូលតែមួយស្រុកព្រះស្ដេច បម្រើសេវាជាង ២ម៉ឺនករណី ក្នុង១០ខែ ឆ្នាំ២០២៥ – អភិបាលស្រុកប្តេជ្ញាបន្តបង្កើនគុណភាព!

ភ្នំពេញ ៖ គិតត្រឹមរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ ពោលគឺចាប់ពីខែមករា រហូតដល់ខែតុលា ការិយាល័យច្រកចេញចូលតែមួយស្រុកព្រះស្ដេច ខេត្តព្រៃវែង បានបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋសរុបចំនួន ២២.៣២៩ សេវា។ ជាមួយគ្នានោះ រដ្ឋបាលស្រុកក៏ទទួលបានចំណូលរដ្ឋបាលចំនួន ១៤.២០០.៦០០ រៀលផងដែរ នេះបើយោងតាមរបាយការណ៍ដែលផ្ដល់ដោយរដ្ឋបាលស្រុកព្រះស្ដេច ជូនក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។របាយការណ៍ដដែលបានបញ្ជាក់លម្អិតថា ក្នុងចំណោមសេវាដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំងនោះ សេវាការងារអត្រានុកូលដ្ឋានទទួលបានការស្នើសុំច្រើនជាងគេបំផុត គឺមានចំនួន…

ពង្រឹងចំណងមិត្តភាព! កម្ពុជា-បារាំង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ក្រសួងព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយលោកឧត្តមនាវីទោ ហ្សាក់ រីខែយែរ (Jacques RIVIERE) អ្នកទទួលបន្ទុកបេសកកម្មអមបញ្ជាការដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងកងកម្លាំងប្រដាប់អាវុធនៅប៉ូលីនេស៊ីបារាំង នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបដ៏សំខាន់នេះ ឯកឧត្តម នាយឧត្តមសេនីយ៍…

ថ្នាក់ដឹកនាំខេត្តបាត់ដំបង ចុះជួបសំណេះសំណាល និងពន្លឿនការស្ថាបនាផ្សារបឹងឈូកដែលរងគ្រោះដោយអគ្គិភ័យឡើងវិញ!

(បាត់ដំបង)៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលយ៉ាងកក់ក្ដៅជាមួយបងប្អូនអាជីវករនៅផ្សារបឹងឈូក ក្រុងបាត់ដំបង។ ក្នុងឱកាសនោះ…