កម្ពុជាទាមទារការពិត! សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិករណីថៃបាញ់ប្រហារពលរដ្ឋខ្មែរ
ខេត្តបន្ទាយមានជ័យ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញមុខស្នើជាបន្ទាន់ឲ្យមានការបើកការស៊ើបអង្កេតឯករាជ្យ ដើម្បីស្វែងរកការពិត និងទាមទារយុត្តិធម៌ជូនពលរដ្ឋខ្មែរ ដែលបានស្លាប់ និងរងរបួសដោយសារទង្វើបាញ់ប្រហាររបស់យោធាថៃ។ សម្តេចក៏បានអំពាវនាវដល់ភាគីបរទេសដែលមានជំនាញ ចូលរួមក្នុងកិច្ចស៊ើបអង្កេតនេះផងដែរ។ ការស្នើសុំដ៏ម៉ឺងម៉ាត់នេះធ្វើឡើង បន្ទាប់ពីវេលាម៉ោងប្រមាណ ៣ និង ៥០ នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា…
