ក្រុមប្រឹក្សារាជធានីភ្នំពេញ ជំរុញអាជ្ញាធរពង្រឹងការប្រុងប្រយ័ត្នគ្រោះថ្នាក់អគ្គិភ័យ ខណៈករណីភ្លើងឆេះកើនឡើងនៅខែតុលា!
ភ្នំពេញ៖ លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងពីក្តីបារម្ភ និងអំពាវនាវដល់អាជ្ញាធររាជធានី ខណ្ឌ សង្កាត់ ទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់អគ្គិភ័យ ខណៈដែលស្ថិតិបានបង្ហាញថា ករណីភ្លើងឆេះមានការកើនឡើងគួរឱ្យកត់សម្គាល់កាលពីខែតុលា កន្លងទៅ។ ការស្នើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ កាលពីថ្ងៃទី១២ ខែវិច្ឆិកា…
