កម្ពុជា-បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការអភិវឌ្ឍន៍លើគ្រប់វិស័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយលោកឧត្តមនាវីទោ ហ្សាក់ រីខែយែរ (Jacques RIVIERE) ប្រធានបេសកកម្មអមបញ្ជាការដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងកងកម្លាំងប្រដាប់អាវុធនៅតំបន់ប៉ូលីនេស៊ីបារាំង នៅអគ្គបញ្ជាការដ្ឋាន ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងជំនួបដ៏មានអត្ថន័យនេះ…
