ព័ត៌មានជាតិ

ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា កំពុងស្វែងយល់ឱកាសទេសចរណ៍ និងវិនិយោគនៅកម្ពុជាយ៉ាងស៊ីជម្រៅ!

រាជធានីរីយ៉ាដ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តន៍ភាពវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា។ ការចាប់អារម្មណ៍នេះបានកើតឡើងក្នុងឱកាសដែលឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត។ ក្នុងជំនួបដ៏សំខាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា…

កងរាជអាវុធហត្ថសៀមរាប បំបែកសំណុំរឿងលួចម៉ូតូ! ឃាត់ខ្លួនជនសង្ស័យ៥នាក់ជាប់ពាក់ព័ន្ធ

កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ប្រជា​ពលរដ្ឋ​តាម​រយៈ​ទូរស័ព្ទ​បន្ទាន់​លេខ ១២៩៦ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​បាត់​ម៉ូតូ ។ ភ្លាមៗ​នោះ កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ជា​បន្តបន្ទាប់ ដើម្បី​យក​មក​សាកសួរ​បំភ្លឺ​នៅ​ទីបញ្ជាការ ។ ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ទីតាំង​២​ផ្សេង​គ្នា ។ ទីតាំង​ទី​មួយ​ស្ថិត​នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប…

កម្ពុជាបដិសេធការចោទថាដាក់មីនថ្មី ព្រមានថៃកុំល្បាតចូលតំបន់មីនចាស់

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា តាមរយៈលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ។ ក្រសួងការពារជាតិកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស នៅពេលពួកគេដើរល្បាតចូលតំបន់ចម្ការមីនចាស់ៗ ដែលជាកេរដំណែលសង្គ្រាមស៊ីវិលកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។…

វេទិកាកេសរកូលជាតិលើកទី៥ មកដល់ហើយ! ត្រៀមទស្សនាភាពអស្ចារ្យនៃផ្កាកេសរកូលព្រៃ ប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលប្លែកៗជាច្រើនទៀត

ភ្នំពេញ៖ ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបណ្ដាញសារព័ត៌មានជាតិ-អន្តរជាតិឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំ «វេទិកាកេសរកូលជាតិលើកទី៥» នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងអគារមរតកតេជោ ទីស្ដីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ វេទិកាដ៏សំខាន់នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីភាពសម្បូរបែបនៃប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និងរុក្ខជាតិលម្អ ក៏ដូចជារបៀបដាំដុះ ថែទាំ គុណតម្លៃ…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវ! ប្រយ័ត្នព័ត៌មានក្លែងក្លាយជុំវិញព្រំដែនកម្ពុជា-ថៃ កុំចាញ់បោក!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញមកអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនខិលខូចមួយចំនួន ដែលកំពុងបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ការណ៍នេះ គឺក្នុងបំណងទុច្ចរិតដើម្បីស្វែងរក Likes, Shares, និង Views តែប៉ុណ្ណោះ។…

កម្ពុជា-ម៉ារ៉ុក ត្រៀមបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ ជំរុញជើងហោះហើរត្រង់ និងទាក់ទាញភ្ញៀវទេសចរគ្នាទៅវិញទៅមក!

**រាជធានីរីយ៉ាដ ៖** នាឱកាសដ៏សំខាន់នៃការចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាការងារយ៉ាងកក់ក្ដៅជាមួយលោកជំទាវ Fatim-Zahra Ammor រដ្ឋមន្រ្តីទេសចរណ៍ សិប្បកម្ម និងសាមគ្គីភាពសង្គម និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រម៉ារ៉ុក។…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវពលរដ្ឋប្រយ័ត្នព័ត៌មានក្លែងក្លាយតាមព្រំដែន

(ភ្នំពេញ)៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងទាក់ទាញ Likes, Shares, និង Views។ លោកបានសង្កត់ធ្ងន់ថា សូមទទួលព័ត៌មានតែពីប្រភពផ្លូវការ និងគួរឱ្យទុកចិត្តប៉ុណ្ណោះ។ ជាក់ស្តែង ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានរកឃើញករណីព័ត៌មានមិនពិត ការញុះញង់…

លោក សុខ ឥសាន ទម្លាយការពិតជុំវិញទំនាក់ទំនងកម្ពុជា-សៀម និងឥទ្ធិពលលោក ត្រាំ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ១០ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងសៀម ក៏ដូចជាកត្តាភូមិសាស្ត្រនយោបាយក្នុងតំបន់។ ១- លោកបានគូសបញ្ជាក់ថា កុំនិយាយពីទំនាក់ទំនងល្អរវាងកម្ពុជា-សៀម ព្រោះតាំងពីមុនផ្ទុះអាវុធមក ប្រទេសទាំងពីរមិនដែលមានទំនាក់ទំនងល្អ និងស្មោះត្រង់ជាមួយគ្នាឡើយ។ ២-…

កម្ពុជា​បដិសេធ​ដាច់អហង្ការ​ការ​ចោទប្រកាន់​របស់​ថៃ​ថា​បាន​ដាក់​មីន​ថ្មី បណ្ដាលឱ្យយោធាថៃរងរបួស នៅ​ខេត្ត​ព្រះវិហារ!

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ភាគីថៃ ដែលថា កម្ពុជាបានដាក់គ្រាប់មីនថ្មី បណ្តាលឱ្យយោធាថៃជាន់មីនផ្ទុះ និងរងរបួសធ្ងន់ធ្ងរ នៅខេត្តព្រះវិហារ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា…

កម្ពុជា-ជប៉ុន ប្ដេជ្ញាជំរុញសេដ្ឋកិច្ចរួមគ្នា តាមរយៈផែនការធុរកិច្ចសំខាន់ៗ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូធុរជន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជំនួបនេះបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា តាមរយៈផែនការធុរកិច្ចយុទ្ធសាស្ត្រ។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី…