ដំណឹងល្អ! កម្ពុជាបន្តគ្មានករណីឆ្លងកូវីដ-១៩ថ្មី, ជាសះស្បើយ និងស្លាប់ សម្រាប់ថ្ងៃទី១០ វិច្ឆិកា ២០២៥
ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបង្ហាញដំណឹងល្អជាបន្តបន្ទាប់ ដោយមិនមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះទេ ខណៈដែលអ្នកជាសះស្បើយ និងអ្នកស្លាប់ដោយសារជំងឺនេះ ក៏ត្រូវបានប្រកាសថា គ្មានផងដែរ។ នេះបញ្ជាក់ពីស្ថានភាពដ៏ល្អប្រសើរនៃការគ្រប់គ្រងជំងឺរាតត្បាតនៅក្នុងប្រទេស។ ក្រសួងសុខាភិបាល នៅតែបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” ដើម្បីទប់ស្កាត់…
