ជនជាតិចិនគាស់ផ្ទះវេជ្ជបណ្ឌិតលួចទ្រព្យជាង១០ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានក្រោយ២ថ្ងៃ!
ភ្នំពេញ៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនបានដោយជោគជ័យ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពគាស់ផ្ទះលោកវេជ្ជបណ្ឌិតម្នាក់ និងបំបែកទូដែក លួចយកប្រាក់សុទ្ធ រួមទាំងគ្រឿងអលង្ការជាច្រើនសរុបជាទឹកប្រាក់រហូតដល់ ១១២.៤៥០ ដុល្លារអាមេរិក (មួយសែនមួយម៉ឺនពីរពាន់បួនរយហាសិបដុល្លារ)។ ករណីនេះ កើតឡើងកាលពីពីរថ្ងៃមុន ខណៈជនសង្ស័យបានរត់គេចខ្លួនមិនបានប៉ុន្មានផង ក៏ត្រូវជាប់អន្ទាក់សមត្ថកិច្ចតែម្តង។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ត្រូវបានគេស្គាល់ឈ្មោះ…
