អង្ករកម្ពុជាគ្រងដំណែងលេខ១ ពិភពលោកជាលើកទី៧! មោទកភាពជាតិក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥
ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ប្រទេសកម្ពុជាបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយគ្រងដំណែងជា «អង្ករល្អបំផុតលើពិភពលោក» សម្រាប់ឆ្នាំ២០២៥ ជាលើកទី៧ ដ៏គួរឱ្យមោទនភាពបំផុត។ ជ័យជម្នះដ៏ត្រចះត្រចង់នេះ ត្រូវបានប្រកាសនៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ដែលប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្តង។ ក្រសួងពាណិជ្ជកម្ម ក៏បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលប្រវត្តិសាស្ត្រនេះផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ សន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ដែលរៀបចំដោយស្ថាប័ន…
