ព័ត៌មានជាតិ

កំពង់ឆ្នាំង៖ ឧត្តមសេនីយ៍ទោ សេង ធារិន បញ្ជាផ្ទាល់បង្ក្រាបរថយន្តដឹកលៀសខុសច្បាប់ ២០តោន បម្រុងនាំចេញទៅវៀតណាម!

កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៤៖២២នាទីរសៀល កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប រួមជាមួយកម្លាំងយោធភូមិភាគទី៥ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ស វិបុល កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី និងកម្លាំងជំនាញរដ្ឋបាលជលផល…

រឿងប្រហិត! បុរសម្នាក់ទាញកាំបិតចុងស្រួចចាក់មិត្តភក្តិរបួសធ្ងន់ ក្រោយឈ្លោះប្រកែកគ្នារឿងមិនព្រមហូបប្រហិតថៃ

កណ្តាល៖ ករណីហិង្សាដោយចេតនាមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់។ ភ្លាមៗកម្លាំងនគរបាលស្រុកកៀនស្វាយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដើម្បីចាត់ការតាមច្បាប់។ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជន ណារ៉ន់ អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលត្នោត ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យមានឈ្មោះ…

ឃោរឃៅបំផុត! ហ្វូងជនសង្ស័យជិះម៉ូតូ ៧គ្រឿង ព្រួតគ្នាធាក់ និងកាប់ប្រហារ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល៖ ករណីអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដ៏ឃោរឃៅមួយបានកើតឡើង កាលពីវេលាម៉ោង ៣៖០០ ទៀបភ្លឺ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ ៣ ក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បណ្ដាលឲ្យយុវជនម្នាក់បាត់បង់ជីវិត និង ២នាក់ទៀតរងរបួសធ្ងន់។ ក្រុមជនរងគ្រោះទាំង ៥នាក់…

រន្ធត់! គ្រោះថ្នាក់ចរាចរណ៍ឆក់ជីវិត៥១នាក់ ត្រឹម១១ថ្ងៃចុងខែតុលា! ក្រសួងមហាផ្ទៃអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់នាឱកាសបុណ្យអុំទូក

ភ្នំពេញ៖ ស្ថិតិដ៏គួរឲ្យតក់ស្លុតមួយបានបង្ហាញថា ត្រឹមរយៈពេល ១១ថ្ងៃ ចុងខែតុលា ឆ្នាំ២០២៥ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសរុប ៧៣លើក នៅទូទាំងប្រទេស ដែលបានឆក់យកអាយុជីវិតមនុស្សរហូតដល់ ៥១នាក់ និងបណ្ដាលឲ្យរបួសធ្ងន់ស្រាល ៨៨នាក់។ នេះបើយោងតាមការបញ្ជាក់ពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោក…

កូនចិត្តតិរិច្ឆាន! យកកាំបិតភ្ជង់ម្ដាយបង្កើតគំរាមសម្លាប់ រងរបួសប៉ូលិសម្នាក់ពេលឃាត់ខ្លួន

ភ្នំពេញ៖ បុរសជាកូនចិត្តតិរិច្ឆានម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតមុខពីរចុងស្រួចភ្ជង់គំរាមសម្លាប់ម្ដាយបង្កើតរបស់ខ្លួនឯង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ២១៧ ផ្លូវបេតុង ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហៃ…

សោកនាដកម្ម! សិស្សប្រុសវ័យ១៧ឆ្នាំ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅទឹកធ្លាក់ព្រៃនប់

ខេត្តព្រះសីហនុ៖ កើតទុក្ខមិនទាន់រលត់! សិស្សសាលាប្រុសម្នាក់ វ័យទើបតែ១៧ឆ្នាំ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារលង់ទឹក ខណៈរូបគេនាំគ្នាទៅលេងទឹកកម្សាន្តជាមួយមិត្តភក្តិនៅរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់។ ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៤៖៣០ នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអាងទឹកនៃរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ក្នុងភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះថាមានឈ្មោះ…

កម្ពុជា-កូរ៉េ រឹតចំណងសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដឹកនាំដោយនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក ផាក អ៊ីល (Park Il) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកបេសកកម្មពិសេស និងសហការី…

កុំឲ្យរំលង! អាកាសយានដ្ឋានតេជោ ចាប់ឆ្នោតយករង្វាន់ធំ ឈ្នះផ្ទះ ឡានភ្លាមៗ!

(កណ្តាល)៖ ដំណឹងល្អសម្រាប់អ្នកនិយមការធ្វើដំណើរ និងការកម្សាន្តនៅអាកាសយានដ្ឋាន! អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កំពុងចាប់ផ្តើមយុទ្ធនាការចាប់ឆ្នោតផ្សងសំណាងដ៏ធំលើកដំបូងរបស់ខ្លួន ដែលអាចឲ្យលោកអ្នកក្លាយជាម្ចាស់ផ្ទះ ឬរថយន្តថ្មីដោយគ្រាន់តែមកទស្សនា ឬធ្វើដំណើរ។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ រាល់ការចំណាយចាប់ពី ៣០ដុល្លារឡើងទៅ ទៅលើការទទួលទានអាហារឆ្ងាញ់ៗនៅភោជនីយដ្ឋាន ឬទិញទំនិញអនុស្សាវរីយ៍តាមបណ្តាហាងផ្សេងៗ លោកអ្នកនឹងទទួលបានឆ្នោតផ្សងសំណាងចំនួន…

ជំរុញទេសចរណ៍! លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូទស្សនាស្តង់កម្ពុជាដ៏ទាក់ទាញនៅទីក្រុងស៊ូចូវ ប្រទេសចិន

(ទីក្រុងស៊ូចូវ ប្រទេសចិន)៖ ដើម្បីពង្រីកសក្តានុពលទេសចរណ៍កម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ក្នុងដំណើរដ៏សំខាន់នេះ លោករដ្ឋមន្ត្រីបានអញ្ជើញទស្សនាស្តង់នានា និងពន្លាទេសចរណ៍កម្ពុជា ដែលបានរៀបចំឡើងយ៉ាងស្រស់ស្អាត និងទាក់ទាញក្រសែភ្នែកភ្ញៀវជាតិអន្តរជាតិ។ វត្តមានរបស់លោករដ្ឋមន្ត្រី ហួត…

ជនជាតិតៃវ៉ាន់ម្នាក់ រងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនជិត ១០០គីឡូក្រាម នៅភ្នំពេញ!

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធនឹងករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដែលមានទម្ងន់សរុបជិត ១០០គីឡូក្រាម។ ការចោទប្រកាន់នេះធ្វើឡើងក្រោយកម្លាំងសមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំមួយនេះកាលពីចុងខែតុលា ឆ្នាំ២០២៥។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបសាធារណជនឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥…