ព័ត៌មានជាតិ

ដំណឹងល្អ! ផ្លូវឡើងភ្នំខ្នងផ្សារនៅកំពង់ស្ពឺបានពង្រាបរួចរាល់ ធ្វើដំណើរបានងាយស្រួល បើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ និងសហគមន៍

(ខេត្តកំពង់ស្ពឺ )៖ នៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានឱ្យដឹងថា ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍។ ការដ្ឋានធ្វើផ្លូវឡើងភ្នំខ្នងផ្សារកំពុងមានវឌ្ឍនភាពទៅមុខ ដែលនៅពេលនេះ គម្រោងសាងសង់ផ្លូវផ្លូវឆ្ពោះទៅតំបន់លំហែបៃតងដ៏មានសក្តានុពលនៅក្នុង ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាប់ជាមួយខេត្តកោះកុង បានបញ្ចប់ការចាក់ដី និងកិនពង្រាបបានស្អាតល្អហើយ។ អ្នកនាំពាក្យក្រសួងបរិស្ថាន…

បង្ក្រាបឆបោកអនឡាញទ្រង់ទ្រាយធំ: កម្ពុជា ឃាត់ខ្លួនជនសង្ស័យជាង ១,៣០០នាក់ ក្នុងប្រតិបត្តិការទូទាំងប្រទេសលើបណ្តាញបច្ចេកវិទ្យា។

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព៍ត៌មាន កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥ កន្លងទៅ​បានឱ្យដឹងថា លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានចេញរបាយការណ៍ស្តីពីលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ដែលបានធ្វើឡើងទូទាំងព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីប្រកាស គណៈកម្មការចំពោះកិច្ចនេះបានរៀបចំកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥…

បង្ក្រាបឆបោកអនឡាញ៖ សមត្ថកិច្ចរកឃើញមនុស្ស ៤៤៩នាក់ ក្នុងប្រតិបត្តិការធំនៅត្រពាំងផ្លុង និងអន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ: ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចបវរធិបតីក្នុងវិធានការបង្ក្រាបល្បែងស៊ីសងនិងអំពើឈរបោកតាមអនឡាញ(online scams) ។ឯកឧត្តមប៉ែន កុសល្យ ប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំកម្លាំងនគរបាលអាវុធហត្ថព្រមទាំងជំនាញមូលដ្ឋានបានចុះបង្ក្រាបទីតាំងដែលគេសង្ស័យជាកន្លែងឆបោកក្នុងនោះមាននៅSamart-GMG នៅច្រកត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាមនិងមួយកន្លែងទៀតនៅអន្លង់ជ្រៃ ក្នុងឃុំកក់ស្រុកពញាក្រែក។ សូមបញ្ជាក់ថាក្នុងប្រតិបត្តិការចុះបង្ក្រាបនេះត្រូវបានរកឃើញមនុស្សប្រុសស្រីមានរហូតទៅដល់ចំនួន៤៤៩នាក់ គិតរហូតមកដល់ថ្ងៃទី ១៩កក្កដា ជំនាញសមត្ថកិច្ចនៅតែបន្តសួរនាំមនុស្សទាំងនោះ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា: ក្រោយពីធ្វើការស្រាវជ្រាវតាមដានកន្លែងទីតាំងល្បែងស៊ីសងនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំដោយកម្លាំងសមត្ថកិច្ចចម្រុះបានសង្ស័យគោលដៅពីរកន្លែងខាងលើក្នុងនោះនៅច្រកត្រពាំងថ្លុង ជាប់ព្រំដែនវៀតណាមជារបស់ឧកញ៉ាម្នាក់ ដែលត្រូវបានជួលឲ្យទៅជនបរទេសបើកអាជីវកម្មសាម៉ាត និងមួយកន្លែងទៀតនៅអន្លង់ជ្រៃ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ជាប់ព្រំដែនប្រទេសវៀតណាម។…

MOU ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៖ អ.ដ.ក. និង AFSC ចុះអនុស្សរណៈយោគយល់គ្នា ពង្រឹងការដោះស្រាយវិវាទនៅមូលដ្ឋាន

ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌​ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត…

បេតិកភណ្ឌពិភពលោក: ទីតាំងប្រវត្តិសាស្ត្រចងចាំកម្ពុជា ៣កន្លែង ទទួលបានការចុះបញ្ជីផ្លូវការ

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី…

បង្ក្រាបផលិតផលក្លែងក្លាយ៖ សមត្ថកិច្ចចុះឆ្មក់ហាងលក់សម្លៀកបំពាក់ H Collection ៣សាខា នៅភ្នំពេញ ដកហូតសម្លៀកបំពាក់ HUGO BOSS ក្លែងក្លាយជិត ២ពាន់អាវ និងសំភារៈជាច្រើនទៀត។

(រាជធានីភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបហាងលក់សម្លៀកបំពាក់មួយកន្លែង ពាក់ព័ន្ធករណីតាំងលក់ ផលិតផលប្រែនក្លែងក្លាយមួយប្រភេទ។ តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងបន្ថែមថា កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ…

CDC & G-PSF: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពអនុវត្តវិធានការកែទម្រង់មុតស្រួច ឆមាស២ ឆ្នាំ២០២៤ ក្នុងវេទិកា G-PSF លើកទី១៩ ដោយការគាំទ្រពីអូស្ត្រាលី

រាជធានីភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ ដោយមានការគាំទ្រពីប្រទេសអូស្រ្តាលី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំសិក្ខាសាលាកម្រិតខ្ពស់មួយដើម្បីបង្ហាញរបាយការណ៍វឌ្ឍនភាពចុងក្រោយនៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន (G-PSF)។ឆ្នាំនេះ គឺជាខួប ២៥ ឆ្នាំនៃវេទិការ G-PSF ដែលជាវេទិកាសំខាន់របស់ប្រទេសកម្ពុជាសម្រាប់ការសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ចាប់តាំងពីឆ្នាំ១៩៩៩ ។អូស្ត្រាលីបានគាំទ្រ វេទិការ G-PSF នេះ…

វិធានការក្តៅ! អភិបាលខេត្តកំពង់ចាម បញ្ជាដាច់ណាត់ឲ្យបង្ក្រាបល្បែងស៊ីសងនិងឆបោកអនឡាញ បើមិនបានផល នឹងដកតំណែងមន្ត្រី។

ខេត្តកំពង់ចាម:កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំឆមាសទីមួយឆ្នាំ២០២៥ និងទិសដៅបន្តអនុវត្តគោលយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនិងផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយឆ្នាំ២០២៥ ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី១៦កក្កដា ឆ្នាំ២០២៥។ជាមួយនោះអាជ្ញាធរខេត្តបានដាក់វិធានការឱ្យកងកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនិងអំពើឆបោកតាម online ជាដើមឲ្យមានប្រសិទ្ធភាព បើពុំនោះទេអភិបាលស្រុក អធិការនគរបាលមេអាវុធហត្ថស្រុក និងត្រូវដកចេញពីតំណែងដោយមិនអាចអត់អោនឱ្យបាននោះទេ។ ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពខេត្តនិងជាអភិបាលខេត្តមានប្រសាសន៍លើកឡើងថា: ឆ្លើយតបទៅនឹងបទបញ្ជារបស់សម្ដេចបវរធិបតី ដោយឱ្យយកចិត្តទុកដាក់ក្នុងការប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពដើម្បីការពារកុំឲ្យប្រទេសជិតខាងគេចោទប្រកាន់ហើយទម្លាក់កំហុសមកលើកម្ពុជាយើង។ជាមួយនោះរដ្ឋបាលខេត្តបានឱ្យរូបលោកឡោ ចាន់លី អភិបាលរងខេត្តជាអ្នកដឹកនាំក្នុងប្រតិបត្តិការបង្ក្រាបទល្មើសលួចបើកទីតាំងអនឡាញសម្រាប់ប្រព្រឹត្តបទល្មើសចាប់ជម្រិត។ ឯកឧត្តមអភិបាលខេត្តបានបន្តថាចំពោះរូបភាពបទល្មើសទាំងនោះមានភាពសមចំនួន៦ចំណុចរួមមាន÷១.អំពើឆបោកតាមបច្ចេកវិទ្យា២.អំពើចាប់ជម្រិតធ្វើទារុណកម្មនិងបង្ខាំងមនុស្សដោយខុសច្បាប់។៣.អំពើជួញដូរមនុស្សនិងអាជីវកម្មគ្រប់ទម្រង់។៤.អំពើជួញដូរអាវុធនិងរក្សាទុកអាវុធប្រើប្រាស់ដោយខុសច្បាប់។៥.ការកសាងកម្លាំងដោយខុសច្បាប់តាមរយៈក្រុមហ៊ុនសន្តិសុខឯកជននិងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយអាវុធ។៦.អំពើរក្សាទុកនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។…

វិនិយោគកម្ពុជា៖ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ពីគុណសម្បត្តិបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២…

គ្រាប់មីនព្រំដែន! ករណីទាហានថៃរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះ: ប្រមុខស៊ីម៉ាក់អះអាងថា មានតែភាគីថៃខ្លួនឯងទេទើបដឹងច្បាស់ពីប្រភពមីន!

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជេីងម្នាក់និងរបួស២នាក់កាលពីថ្ងៃទី១៦​ ខែកក្កដា​ ម្សិលមិញនេះ​ ភាគីសៀមខ្លះបានបញ្ជាក់ថាគ្រាប់មីនចាស់សំណល់សង្គ្រាម​ មានក្រុមខ្លះថាជាគ្រាប់មីនទេីបដាក់ថ្មី​ ដោយសារដីនោះបានបោសម្អាតមីនរួចហេីយ!!។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី១៧ខែកក្កដានេះ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានបញ្ចាក់ថា មានអ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំឱ្យធ្វេីការបកស្រាយ! ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា​ ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀម​មែននោះ​…