ច្បាប់កាតព្វកិច្ចយោធាថ្មី: សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើធ្វើវិសោធនកម្ម ច្បាប់កាតព្វកិច្ចយោធា ដើម្បីបង្កើនកងទ័ព និងត្រៀមអនុវត្តឆ្នាំ ២០២៦ ខាងមុខ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន ស្នើឱ្យក្រសួងការពារជាតិធ្វើការ ពិនិត្យកែសម្រួលធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលច្បាប់នេះនឹងធ្វើឱ្យកម្ពុជាមានទ័ពច្រើន ហើយដាក់ឱ្យអនុវត្តន៍នៅឆ្នាំ២០២៦ខាងមុខ។ថ្លែងក្នុងពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា…
