ព័ត៌មានជាតិ

ការពារដែនទឹក៖ កងទ័ពជើងទឹកកម្ពុជាបណ្តេញកប៉ាល់ដឹកប្រេងថៃដែលលួចចូលដែនទឹកខ្មែរនៅព្រះសីហនុ

ព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ កងទ័ពជើងទឹកកម្ពុជាបានបណ្តេញកប៉ាល់ដឹកប្រេងថៃមួយគ្រឿងឈ្មោះ Chetthanabodi 6 ដែលបានលួចចូលមកក្នុងដែនទឹកកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ នេះជាការអនុវត្តវិធានការម៉ឺងម៉ាត់ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា។ មិនត្រឹមតែប្រេងទេ កងទ័ពជើងទឹកកម្ពុជាក៏នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយមិនអនុញ្ញាតឱ្យមានការលួចនាំចូលនូវបន្លែផ្លែឈើថៃតាមជើងទឹកផងដែរ៕ រក្សាសិទ្ធដោយ : សុទ្ធលី

អាជ្ញាធរជាតិអប្សរា៖ កំពុងជួសជុលចម្រឹងបង្អួចបុរាណ ២ទីតាំង ដែលបាក់បែក នៅប្រាសាទបន្ទាយសំរ៉ែ ដើម្បីពង្រឹងរចនាសម្ព័ន្ធបេតិកភណ្ឌ

(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា ជួសជុលចម្រឹងបង្អួចដែលបាក់បែកចំនួន ២ទីតាំង នៅប្រាសាទបន្ទាយសំរ៉ែ។ ក្នុង អាជ្ញាធរជាតិអប្សរា បានបន្ថែមថា ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា…

ច្រកព្រំដែនដូង: ថៃបើកទ្វារធំចំហ ប៉ុន្តែហាមឃាត់ការឆ្លងកាត់នៅបាត់ដំបង – ល្បិចកលដើម្បីចោទប្រកាន់កម្ពុជា

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ថៃបើកទ្វារព្រំដែនធំចំហទាំងអស់នៅច្រកអន្តរជាតិដូង ជាប់ស្រុកកំរៀងខេត្តបាត់ដំបង ប៉ុន្តែហាមឃាត់ការឆ្លងកាត់។ បើតាមមន្រ្តីស្នាក់ការច្រកព្រំដែនអន្តរជាតិដូងបានឱ្យដឹងថា កាលពីម៉ោង ៨ព្រឹក នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥…

ច្រកព្រំដែនបាត់ដំបង៖ ពលរដ្ឋខ្មែរជិត ៣ពាន់នាក់ ឆ្លងចូលប្រទេសកម្ពុជា ក្នុងរយៈពេលពីរថ្ងៃ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបងឱ្យដឹងថាក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៥ និង២៦ខែមិថុនាឆ្នាំ២០២៥ ចំនួនប្រជាពលរដ្ឋឆ្លងដែនចូលទឹកដីកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងមានចំនួន២៩៤៩ នាក់ ក្នុងនោះស្រ្តី១៣៨៣នាក់ និងកុមារចំនួន៥៤នាក់ ។ លោក សឿម ប៊ុនរិទ្ធអភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានផ្តល់របាយការណ៍បន្ថែមថាក្នុងចំនួនប្រជាពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងជិត៣ពាន់នាក់ខាងលើនេះ…

បណ្ណបើកបរហួសសុពលភាព៖ វិធីបន្តងាយៗ គ្រាន់តែភ្ជាប់ឯកសារប៉ុណ្ណេះ!

(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បណ្ណបើកបរដែលហួសសុពលភាពអាចបន្តបាន គ្រាន់តែភ្ជាប់ឯកសារមួយចំនួននេះ។ ចំពោះបណ្ណបើកបរដែលហួសសុពលភាពអាចបន្តបាន ដោយតម្រូវោ្យភ្ជាប់ជាមួយឯកសារអ្ដូចខាងក្រោមនេះ៖ – បណ្ណបើកបរដែលត្រូវបន្តសុពលភាព – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)…

សប្បុរសធម៌ជួយនាដការបុរាណ! កញ្ញាដារីយា តួព្រះបាទជ័យវរ្ម័នទី៧ វ័យ១៦ឆ្នាំ មានជំងឺធ្ងន់ធ្ងរ ត្រូវបានលោកជំទាវ តែ សុវណ្ណី ឧបត្ថម្ភ២០០០ដុល្លារ សម្រាប់បន្តព្យាបាលនៅវៀតណាម

យោងតាមគណនីរបស់លោកស្រី Sannara Lundi នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កញ្ញាដារីយា ឬគេតែងហៅថាតួព្រះបាទជ័យវ័រ្មនទី៧ មានជម្ងឺជាទម្ងន់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃប៉ុន្មានថ្ងៃ តែថ្ងៃនេះក្រុមគ្រួសារសម្រេចចិត្តបញ្ជូនតាមរថយន្តល្បើនលឿន ទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ ក្នុងនោះ លោកស្រី Sannara Lundi បានបន្ថែមថា កញ្ញាដារីយា…

ជំរុញទេសចរណ៍៖ កម្ពុជា-កាហ្សាក់ស្ថាន ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការតភ្ជាប់ និងការផ្លាស់ប្ដូរប្រជាជន

(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានោ្យដឹងថា នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Kanat…

សម្លចាណាងឆ្នាំងយក្សលើកទី១៖ រតនគិរីត្រៀមប្រារព្ធព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ចុងខែនេះ

(ខេត្តរតនគិរី)៖ ក្រសួងទេសចរណ៍ បានឱ្យដឹងនៅរសៀលថ្ងៃទី ២៦ ខេមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តរតនគិរី និងមន្ទីរទេសចរណ៍ខេត្ត រៀបចំពិធីបើកព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ នៅបរិវេណគ្រួសារដំរី។ តាមការបញ្ជាក់របស់ ក្រសួទេសចរណ៌ ជូនដំណឹងដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថារដ្ឋបាលខេត្តរតនគិរី…

បង្ក្រាបទំនិញគេចពន្ធ៖ គយខេត្តព្រះវិហារ រឹបអូសដូងក្រអូបរាប់ពាន់ផ្លែ ពីថៃឆ្លងឡាវ ចូលកម្ពុជា

(ខេត្តព្រះវិហារ)៖ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ មន្ទីរព័ត៌មាន ខេត្តព្រះវិហារ បានឱ្យដឹងថា មន្ត្រីគយខេត្តព្រះវិហារ បង្ក្រាបបានដូងក្រអូបរាប់ពាន់ផ្លែ ដែលគេចពន្ធពីប្រទេសថៃឆ្លងកាត់ព្រំដែនឡាវ ចូលមកខេត្តព្រះវិហារ។ តាមរយៈ មន្ទីរព័ត៌មាន ខេត្តព្រះវិហារ បានបញ្ជាក់ថា កម្លាំងចម្រុះប្រឆាំងបទល្មើសរត់ពន្ធ រួមមានមន្ត្រីគយខេត្តព្រះវិហារ…

ដំណោះស្រាយវិវាទវត្ត | សាលាគណខេត្តសៀមរាប បញ្ចប់អធិករណ៍វត្តឥន្ទបត្តបូរី (អង្គរខាងជើង) តាំងពីឆ្នាំ២០២២

ខេត្តសៀមរាប ៖ សាលាគណខេត្តសៀមរាប សូមពិតប្រគេននិងជូនដំណឹងដល់ព្រះ តេជគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនប្រជាពុទ្ធបរិស័ទ និងអ្នកសារព័ត៌មានគ្រប់ប្រភេទ ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងៗ ព្រះមេត្តា មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី២៣ ខែ មិថុនាឆ្នាំ២០២៥ គណៈសង្ឃបានសហការជាមួយអាជ្ញាធរពាក់ពន្ធ័ដោះស្រាយករណី អធិករណ៍ដែលបានកើតឡើងកាលពីឆ្នាំ ២០២២ នៅវត្តឥន្ទបត្តបូរីអង្គរខាងជើង ស្ថិតក្នុង សង្កាត់នគរធំ…