អង្គរវត្ត៖ អាជ្ញាធរជាតិអប្សរា សម្រង់ប្លង់បង្កាន់ដៃនាគជុំវិញខឿនជាន់ទី១ នៃប្រាសាទអង្គរវត្ត ត្រៀមជួសជុលពង្រឹងរចនាសម្ព័ន្ធប្រឈមហានិភ័យខ្ពស់
(ខេត្តសៀមរាបប)៖ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យនៃរចនាសម្ពន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុលឱ្យរឹងមាំឡើងវិញ។ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្ម ឱ្យដឹងថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១នេះ មានប្រវែងសរុប…
