ព័ត៌មានជាតិ

ព័ត៌មានផ្លូវការ៖ ក្រសួងការពារជាតិ អំពាវនាវប្រជាពលរដ្ឋប្រើប្រាស់ប្រភពពិត ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិ

យោងតាម ក្រសួងការពារជាតិ នាថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា ក្រសួងការពារជាតិ បានធ្វើការអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ក្រោយសារព័ត៌មានថៃ និងក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ។ ក្នុងនោះ ក្រសួងការពារជាតិ បានបន្ថែមថា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ…

សោកនាដកម្មភ្នំពេញ: បុរសវាយប្រពន្ធរបួសធ្ងន់ រួចចងកសម្លាប់ខ្លួនមុខផ្ទះ

ភ្នំពេញ ៖ បុរសម្នាក់វៃប្រពន្ធរបួសធ្ងន់ហេីយបានសម្រេចចិត្តចង.កធ្វេីអត្តឃាតខ្លួនឯងនៅលេីដេីមឈេីមុខផ្ទះប្រជាពលរដ្ឋនៅផ្លូវបេតុង​ ភូមិសហគមន៍២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ដែលបង្កការភ្ញាក់ផ្អេីលវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០២៥​។សពបុរសខាងលេីមានឈ្មោះ​ សៀរ​ នីអាយុ៥៥ឆ្នាំ​ មុខរបរអាជីវករលក់មាស​ និងប្រពន្ធឈ្មោះ​ សុខ​ ហេង​ អាយុជាង៤០ឆ្នាំ​ ។ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីនៃការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យកោសល្យវិច្ច័យទៅលេីសពនិងធ្វេីលិខិតប្រគល់អោយសាច់ញាតិមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណីចំណែកប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ព្រំដែនកម្ពុជា-ថៃ៖ សម្តេចតេជោ អំពាវនាវរក្សាភាពស្ងប់ស្ងាត់ ជឿជាក់រដ្ឋាភិបាលដោះស្រាយដោយសន្តិវិធី

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា រយៈពេលពីរបីថ្ងៃចុងក្រោយនេះ សម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារជា បន្តបន្ទាប់នៅលើបណ្តាញសង្គមដោយបានអំនាវនាវដល់ជនរួមជាតិអោយរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ។ សម្តេចតេជោ បានបង្ហោះសារថា សូមកុំធ្វើឱ្យបញ្ហាប្រឈមុខនៅព្រំដែនជាមួយថៃនេះក្លាយជាបញ្ហា…

ប្រាសាទតាមាន់ធំ: ភ្ញៀវទេសចររាប់ពាន់នាក់សម្រុកទស្សនា បង្ហាញសក្ដានុពលទេសចរណ៍វប្បធម៌ដ៏ធំធេងរបស់កម្ពុជា

(ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃទី ៩ ខែមិថនា ឆ្នាំ ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករមកទស្សនាប្រាសាទតាមាន់ធំថ្ងៃនេះ បង្ហាញពីសក្ដានុពលទេសចរណ៍វប្បធម៌។ ប្រាសាទតាមាន់ធំស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មួយស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ បាន និងកំពុងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកយ៉ាងច្រើនកុះករ ជាពិសេសគឺប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា ដូចជា ខេត្តឧត្តរមានជ័យ…

អ.ដ.ក. សម្រុះសម្រួលវិវាទ៖ មន្ត្រីចុះដោះស្រាយបញ្ចប់វិវាទកិច្ចសន្យាខ្ចីប្រាក់ជូនពលរដ្ឋដល់មូលដ្ឋានដោយជោគជ័យ

ភ្នំពេញ÷ ថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ម៉ែន វណ្ណរិទ្ធ, លោក ហួរ សុវឌ្ឍនា និងលោក លី សុភាព បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ដោយជោគជ័យ ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ឪឡោក…

ព័ត៌មានក្លែងក្លាយប៉ោយប៉ែត៖ រដ្ឋបាលក្រុងបដិសេធផែនការជម្លៀសប្រជាជន ជាលិខិតក្លែងក្លាយពីផេក «គំនិត ខ្ញុំ»។

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធការផ្សព្វផ្សាយក្នុងបណ្តាញសង្គមមួយឈ្មោះ «គំនិត ខ្ញុំ» ដែលបានផ្សព្វផ្សាយលិខិតក្លែងក្លាយមួយសន្លឹក ដោយដាក់ចំណងជើង ផែនការជម្លៀសប្រជាជនក្រុងប៉ោយប៉ែត។ ក្នុងសេចក្ដីបំភ្លឺរបស់ រដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើការបំភ្លឺជូនសាធារណៈជន…

ឆបោកប្រាក់ជំនួយទ័ព៖ តុលាការចោទប្រកាន់មន្ត្រីកិច្ចសន្យាមន្ទីរទេសចរណ៍ព្រះសីហនុ ពីបទឆបោក បន្ទាប់ពីរៃអង្គៀសលុយជួយទ័ពជួរមុខ

ព្រះសីហនុ ៖ សាលាដំបូងខេត្តព្រះសីហនុសម្រេចធ្វេីការចោទប្រកាន់ ឈ្មោះ ជា ឡងឌី មន្រ្តីកិច្ចសន្យា មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ពីបទឆបោក ក្រោយដេីររៃអង្គៀសលុយ ថាយកលុយទៅជួយទ័ពជួរមុខក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២៥ កន្លងមកនេះ។ អយ្យការអម សាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណី ឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយជនល្មើសឈោ្មះ…

ព័ត៌មានព្រំដែនកម្ពុជា-ថៃ៖ ក្រសួងព័ត៌មានអំពាវនាវប្រជាពលរដ្ឋឲ្យតាមដានដោយប្រយ័ត្ន និងកុំស្លន់ស្លោ

យោងតាមការបង្ហោះសារនៅលើផេកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសូមកុំមានភាពស្លន់ស្លោ។ ខ្លឹមសារទាំងស្រុង បានលើកឡើងថា៖ “សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសូមកុំមានភាពស្លន់ស្លោ! សូមជឿជាក់និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត…

ក្រសួងធនធានទឹក៖ ឧតុនិយមព្រមាន! ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី៨ ដល់ទី១០ មិថុនា

យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង នៅតាមតំបន់មាត់សមុទ្រ ៣៥%។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា…

ព័ត៌មានបន្ទាន់៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ផ្លាស់ប្ដូរពេលវេលាបើកបិទ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ៨ ខែមិថុនា ខាងខ្មែរបើកម៉ោង ៩ ព្រឹក បិទ ៤ ល្ងាច

បន្ទាយមានជ័យ៖នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត អាជ្ញាធរកម្ពុជាបានសម្រេចបើកច្រកនៅម៉ោង៩ព្រឹក បន្ទាប់ពីភាគីថៃបានសម្រេចជាឯកតោភាគីបើកច្រកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។ នៅព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរថៃបានមកចរចាជាមួយភាគីកម្ពុជាស្នើសុំឱ្យបើកច្រកនៅម៉ោង៨ព្រឹកដូចខាងថៃដែរ ប៉ុន្តែ ខាងកម្ពុជា បានបដិសេធ។ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា ភាគីថៃ បានបើកច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត នាវេលាម៉ោង ៩ព្រឹកនេះវិញហើយ បន្ទាប់ពីខាងថៃ ម្សិលមិញអះអាងថា…