ព័ត៌មានជាតិ

ឧបត្ថម្ភ ៥ម៉ឺនដុល្លារ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តជួយមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៨

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាបានបន្តឧបត្ថម្ភថវិកាជាលើកទី៨ ដល់មន្ទីរពេទ្យ​កុមារអង្គរ ខេត្តសៀមរាប ចំនួន ៥ម៉ឺនដុល្លារ រួមជាមួយស្បៀង-សម្ភារប្រើប្រាស់មួយចំនួនទៀត ដើម្បីចូលរួម​ចំណែកក្នុង​ការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក…

ទុរេនសុវត្ថិភាព: ក.ប.ប. យកសំណាកទុរេននៅផ្សារដើមគរ និងផ្សារនាគមាស វិភាគរកសារធាតុអូរ៉ាមីនអូ

ភ្នំពេញ: មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះត្រួតពិនិត្យចំណីម្ហូបអាហារ និងជាពិសេសផ្លែទុរេនស្រស់ដែលដាក់នៅផ្សារដើមគរ និងផ្សារនាគមាស នាថ្ងៃទី៥ ខែមិថុនា។ បើតាម ក.ប.ប ក្នុងបេសកកម្មនេះ មន្ត្រីជំនាញបានយកសំណាកគំរូ ផ្លែទុរេន ចំនួន៧គំរូ បញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគរកសារធាតុ…

ឧប្បត្តិហេតុរថយន្តឆេះ៖ រថយន្តដឹកកញ្ចុះទាក់ខ្សែភ្លើងផ្ទុះសេនៅផ្លូវ១១៥ កំពង់សំណាញ់ ក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ ករណីរថយន្តមួយគ្រឿងដឹកកញ្ចុះមានកំពស់ខ្ពស់ ទាក់ខ្សែភ្លើងឆ្លងកាត់ផ្លូវ ផ្ទុះសេឆេះនៅផ្លូវ115 សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាព្រឹក ថ្ងៃទី7 ខែឧសភា ឆ្នាំ2025។ក្រោយកើតហេតុមានប្រជាពលរដ្ឋឃើញ ហើយជួយពន្លត់ទាន់ពេល មិនឆេះដល់រថយន្ត តែកញ្ចុះឆេះអស់ទាំងស្រុង ដែលមានតម្លៃខ្ទង់ជិត2000ដុល្លារ៕

បិទច្រកទ្វារព្រំដែនថៃ-កម្ពុជា៖ ថៃបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ទឹងបត់ និងច្រកផ្សេងៗទាំងអស់

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញព័ត៌មានថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ហើយសម្រាប់ច្រកទ្វារតំបន់ទ្វេភាគី និងច្រករបៀងទាំងអស់ ក៏ត្រូវថៃបិទផងដែរ។ សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា…

កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ៖ កម្ពុជា-អាម៉េរិក ឯកភាពលើបញ្ញត្តិជាច្រើន ក្នុងកិច្ចចរចាជុំទី២

ក្នុងកិច្ចប្រជុំចរចាជុំទី២នេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។ កិច្ចប្រជុំចរចាជុំទី៣ នឹងបន្តធ្វើឡើងនាពេលឆាប់ៗខាងមុខនេះដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល…

ទុរេនសុវត្ថិភាព៖ ក្រសួងកសិកម្ម បកស្រាយវិធានការទប់ស្កាត់ទុរេនជ្រលក់ពណ៌ហាមឃាត់ ធានាទំនុកចិត្តអ្នកបរិភោគ និងគាំទ្រកសិករខ្មែរ

ភ្នំពេញ ៖ ឯកឧត្តមឃឹម​ ហ្វីណង់ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី៧ខែមិថុនានេះ បានថ្លែងលើបណ្តាញសង្គមថា ដឹងថាបុគ្គលម្នាក់នេះចង់កេងចំណេញនយោបាយ ហើយក៏មិនដែលចេះផុសអ្វីក្រៅពីវាយប្រហារស្ទើរតែរាល់ថ្ងៃដែរ តែដឹងទេថានរណាជាអ្នកខាតបង់ពិតប្រាកដពីការផ្សព្វផ្សាយបែបនេះ? រដូវកាលប្រមូលផលធំទុរេនក្នុងស្រុកទើបតែឈានមកដល់ តើចង់បំភ័យកុំឱ្យមានអ្នកហ៊ានទិញទុរេនខ្មែរហូបឬយ៉ាងណា? ឯកឧត្តមឃឹម​ ហ្វីណង់ បានបញ្ជាក់ថា ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ចង់បង្ហាញពីប្រសិទ្ធភាពនៃការទប់ស្កាត់ការនាំចូលទុរេនជ្រលក់សារធាតុហាមឃាត់ពណ៌លឿង ដែលរាជរដ្ឋាភិបាលបានចាត់វិធានការរឹតបន្តឹងយ៉ាងមុឺងមាត់តែប៉ុណ្ណោះ មិនសំដៅលើករណីទូទៅ ឬកសិផលដទៃឡើយ។…

គាំទ្រកម្លាំងការពារព្រំដែន៖ ក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលជាន់ខ្ពស់ ទៅជួយឯកឧត្តម ខេង សុមេធ នៅទិសភូមិភាគ៣, ៤, ៥

ប្រតិបត្តិតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។ យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ…

ក្មេងទំនើងស្រី: ក្រុមក្មេងស្រីជើងខ្លាំងណាត់ជួបគ្នាវាយប្រហារកណ្ដាលស្រែនៅកំពង់ស្ពឺ

កំពង់ស្ពឺ​ ៖​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបានការចង្អុលណែ​នាំដ៏ខ្ពង់ខ្ពស់ពី​ លោក​ឧ​ត្ដ​មសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបា​លខេត្ដកំពង់ស្ពឺ​ និងគោលការ​ណ៍ឯកភាព​ពី​ តំណាង​អយ្យការ​ អ​មសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ អោយជំនា​ញ​ចំណាត់ការ​នីតិវិ​ធី​លេីករ​ណីក្រុ​មក្មេងទំនេីង​ ជាស្រីៗ​ ដែ​ល​បានធ្វេី​ការ​ណា​ត់​ សាកកម្លាំងរវា​ងគ្នានិងគ្នាដោ​យ​ការវាយគ្នា​ផ្ទាល់​នៅក្នុងស្រែ​ ។ បន្ទាប់​ពី​បានទទួល​ពាក្យបណ្ដឹង​ពី​ភាគី​ម្ខាង​ ឈ្មោះ…

Korean Air ជើងហោះត្រង់សៀមរាប៖ ជំរុញកំណើនទេសចរកូរ៉េ

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក…

ជម្លោះព្រំដែន កម្ពុជា-ថៃ៖ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ការទៅ ICJ គឺរំលត់បញ្ហា មិនមែនបញ្ឆេះសង្គ្រាម

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង…