ព័ត៌មានជាតិ

រថយន្តយីឌុបដឹកអុសព្រៃគ្មានលិខិតត្រូវបានបង្ក្រាបនៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលជំនាញបានបង្ក្រាបរថយន្តយីឌុបដឹកអុសព្រៃចម្រុះដែលគ្មានលិខិតអនុញ្ញាត កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ការបង្ក្រាបនេះបានធ្វើឡើងតាមបណ្តោយផ្លូវជាតិលេខ៤៤ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ៨៩ ក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង។ រថយន្តយីឌុបម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខកណ្តាល 3A-2788 បានដឹកអុសព្រៃចេញពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅរាជធានីភ្នំពេញ។ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចាត់ការឱ្យលោកវរសេនីយ៍ឯក ហេង…

ព្រមានអាកាសធាតុ៖ ភ្នំពេញ និងខេត្តជាច្រើនអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអាកាសធាតុថ្មីបំផុត ដោយព្រមានពីលទ្ធភាពមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំងលើតំបន់ជាច្រើននៃប្រទេសកម្ពុជា។ សេចក្ដីជូនដំណឹងនេះចេញនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយគូសបញ្ជាក់ថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងកំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងតំបន់ជិតខាង។ ក្រសួងបានបញ្ជាក់ពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖ ១.…

អភិបាលរាជធានីភ្នំពេញ នាំយកថវិកា ៤០លានរៀលពីសម្ដេចហ៊ុន ម៉ាណែត ជួយក្រុមគ្រួសារជនរងគ្រោះដោយការបាញ់ពីទាហានសៀម

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំយកថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ៤០លានរៀល ទៅប្រគល់ដល់ក្រុមគ្រួសារសពលោកសុីម វឌ្ឍន៖ អាយុ…

អាមេរិកផ្តល់ជំនួយផ្កាយរណប តាមដានការអនុវត្តបទឈប់បាញ់ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ – នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញថា បន្ទាប់ពីការពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លោកបានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជា ដើម្បីចាប់ផ្តើមអនុវត្តបទឈប់បាញ់ចាប់ពីម៉ោង១០យប់ថ្ងៃទី១៣ធ្នូនេះ។ ក្នុងការបង្ហោះសារលើបណ្តាញសង្គម…

ទេសរដ្ឋមន្ត្រីកែវ រ៉េមី អំពាវនាវថៃជ្រើសរើសមេដឹកនាំសន្តិភាព ដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជា

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រីកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវដល់បញ្ញាវ័ន្ត អ្នកជំនួញ និងអ្នកនយោបាយថៃ ថា បើចង់ឱ្យកម្ពុជា-ថៃមានសន្តិភាព លែងមានសង្គ្រាម និងងាយស្រួលក្នុងការធ្វើធុរកិច្ច ថៃត្រូវជ្រើសរើសមេដឹកនាំថ្មីដែលមិនល្មោភសង្គ្រាម និងមិនយកប្រទេសជិតខាងធ្វើជាសត្រូវ។ លោកកែវ រ៉េមី ដែលមានបទពិសោធន៍ក្នុងឆាកនយោបាយកម្ពុជារាប់សិបឆ្នាំ បានចាត់ទុកសម្ដីរបស់អានុទីនដែលប្រកាសបន្តធ្វើសង្គ្រាមជាមួយកម្ពុជា ថាជាសម្ដីគ្មានមេត្តាធម៌ និងមិនគោរពជីវិតមនុស្ស។ លោកបានព្រមានថា…

ទ្រុំប៉េអិមម៉ាឡេស៊ី ទទួលការហៅទូរស័ព្ទពី Trump ដើម្បីជួយដោះស្រាយជម្លោះកម្ពុជា-ថៃ

ភ្នំពេញ – នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អីប្រាហ៊ីម បានទទួលការហៅទូរស័ព្ទពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំភ៍ កាលពីយប់ថ្ងៃទី១២ ខែធ្នូ ដើម្បីពិភាក្សាអំពីស្ថានភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ក្នុងការសន្ទនាតាមទូរស័ព្ទ លោក អាន់វ៉ា បានពន្យល់ពីតួនាទីរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ក្នុងការជំរុញឱ្យប្រទេសទាំងពីរបញ្ឈប់ការបាញ់គ្នា ហើយត្រឡប់ទៅតុចរចាវិញ។…

យុវជនអាយុ១៨ឆ្នាំឃាត់ខ្លួនករណីរំលោភសិស្សអាយុ១២ឆ្នាំពីរដងនៅស្រុកស្អាង

កណ្ដាល៖ នគរបាលស្រុកស្អាងបានឃាត់ខ្លួនយុវជនម្នាក់ក្នុងអំឡុងពេលយប់ថ្ងៃទី៦ ធ្នូ ២០២៥ ក្រោយពីជនសង្ស័យនេះបានរំលោភសេពសន្ថវះសិស្សអាយុត្រឹម១២ឆ្នាំចំនួនពីរដងក្នុងរយៈពេលមួយខែ។ យុវជនសង្ស័យឈ្មោះ ចន្ធី សុវណ្ណារិទ្ធ អាយុ១៨ឆ្នាំ ដែលមានសារធាតុញៀនវិជ្ជមាន ត្រូវបានឃាត់ខ្លួននៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង។ ជនសង្ស័យនេះបានសារភាពទទួលស្គាល់ទង្វើរបស់ខ្លួននៅចំពោះមុខសមត្ថកិច្ច។ ហេតុការណ៍ទីមួយបានកើតឡើងនៅថ្ងៃទី១១ វិច្ឆិកា ២០២៥ នៅពេលជនរងគ្រោះឈ្មោះ ទ ស-ន…

ក្រុមសភាស្ត្រីចុះសួរសុខទុក្ខវីរកងទ័ព៣៤រូប ដែលរងរបួសការពារព្រំដែនពីថៃ

ភ្នំពេញ៖ លោកស្រី ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខដល់វីរកងទ័ពចំនួន៣៤រូប ដែលរងរបួសកាលពីថ្ងៃទី៨ធ្នូ ក្នុងការតស៊ូប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានរបស់ថៃ។ ក្នុងឱកាសនោះ លោកស្រីបាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចហ៊ុន សែន សម្តេចប៊ុន រ៉ានី ហ៊ុនសែន សម្តេចឃួន សុដារី សម្តេចហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី…

ព្រំដែនកម្ពុជា-ថៃបិទទាំងស្រុង! ក្រសួងមហាផ្ទៃប្រកាសផ្អាកដំណើរការចេញចូលគ្រប់ច្រកទ្វារ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានយ៉ាងច្បាស់លាស់ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ អំពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្រសួងមហាផ្ទៃបានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តនេះបានមកពីស្ថានភាពព្រំដែនមានការវិវត្តអវិជ្ជមាន ដោយភាគីថៃបានធ្វើសកម្មភាពឈ្លានពានដែនអធិបតេយ្យកម្ពុជា និងវាយប្រហារតាមគ្រប់ទម្រង់ ដែលបណ្តាលឱ្យមានការស្លាប់ និងរបួសរបស់ប្រជាជនកម្ពុជា ព្រមទាំងប៉ះពាល់ដល់ភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ការផ្អាកដំណើរការចេញចូលនេះ គឺដើម្បីធានាសុវត្ថិភាពជីវិតប្រជាពលរដ្ឋកម្ពុជា…

រដ្ឋមន្ត្រីការពារជាតិថៃបដិសេធបទឈប់បាញ់ ដាក់លក្ខខណ្ឌថាកម្ពុជាត្រូវបញ្ឈប់សកម្មភាពអរិភាពទាំងស្រុង

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Natthapol Nakpanich បានបដិសេធនៅថ្ងៃសៅរ៍ទី១៣ ខែធ្នូ ថារដ្ឋាភិបាលថៃមិនបានចេញបញ្ជាបទឈប់បាញ់ទៅកាន់កងកម្លាំងយោធារបស់ខ្លួនឡើយ។ ក្នុងសេចក្តីថ្លែងការណ៍ដ៏តឹងរឹងមួយ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ “យើងនឹងមិនមានបទឈប់បាញ់ឡើយ រហូតទាល់តែកម្ពុជាបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួនទាំងស្រុង។” អ្នកវិភាគជាតិ និងអន្តរជាតិបានចាត់ទុកទង្វើ និងពាក្យសម្តីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃនេះ ថាជាការបង្ហាញពីការមិនគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ អ្នកជំនាញយោធាបានចង្អុលបង្ហាញថា ទង្វើបែបនេះក៏បង្ហាញពីជនល្មោភសង្រ្គាមរបស់ភាគីថៃផងដែរ ដោយប្រើការគំរាមកំហែងយោធាដើម្បីសម្ពាធលើកម្ពុជា។…