ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិថៃបដិសេធបទឈប់បាញ់ ដាក់លក្ខខណ្ឌថាកម្ពុជាត្រូវបញ្ឈប់សកម្មភាពអរិភាពទាំងស្រុង

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Natthapol Nakpanich បានបដិសេធនៅថ្ងៃសៅរ៍ទី១៣ ខែធ្នូ ថារដ្ឋាភិបាលថៃមិនបានចេញបញ្ជាបទឈប់បាញ់ទៅកាន់កងកម្លាំងយោធារបស់ខ្លួនឡើយ។ ក្នុងសេចក្តីថ្លែងការណ៍ដ៏តឹងរឹងមួយ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ “យើងនឹងមិនមានបទឈប់បាញ់ឡើយ រហូតទាល់តែកម្ពុជាបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួនទាំងស្រុង។” អ្នកវិភាគជាតិ និងអន្តរជាតិបានចាត់ទុកទង្វើ និងពាក្យសម្តីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃនេះ ថាជាការបង្ហាញពីការមិនគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ អ្នកជំនាញយោធាបានចង្អុលបង្ហាញថា ទង្វើបែបនេះក៏បង្ហាញពីជនល្មោភសង្រ្គាមរបស់ភាគីថៃផងដែរ ដោយប្រើការគំរាមកំហែងយោធាដើម្បីសម្ពាធលើកម្ពុជា។…

ថៃប្រើ F-16 ទម្លាក់គ្រាប់បែក៤គ្រាប់ទៀតលើស្ពានមេទឹក ក្នុងគោលដៅកម្ទេចទាំងស្រុង

(ព្រំដែន)៖ កងទាហានថៃបានបន្តការវាយប្រហារលើស្ពានមេទឹក (ស្ពានជ័យជម្នះ) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយនៅម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់បន្ថែមទៀត។ ការវាយប្រហារនេះធ្វើឡើងក្នុងគោលដៅកម្ទេចស្ពានទាំងស្រុង ដែលជាច្រកឆ្លងកាត់ដ៏សំខាន់មួយនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ តាមព័ត៌មានពីប្រភពផ្លូវការ ការទម្លាក់គ្រាប់បែកបានធ្វើឡើងតាមលំដាប់ពេលវេលាដូចខាងក្រោម៖ ម៉ោង ១៥:៣០នាទី…

យុវជនជិះម៉ូតូលឿនបុករបាំងថ្មពុះចែកផ្លូវ បោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលស្លាប់នៅលើផ្លូវភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនខ្លាំងរអិលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហើយអូសទៅមុខជាច្រើនម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនគួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ១:៣០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចក្បែរស្តុបត្រឡោកបែក ស្ថិតនៅលើផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកឡក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជិះម៉ូតូម៉ាក HONG…

ផឹកស្រាស្រវឹង ប្អូនកាប់បងស្លាប់ភ្លាមៗនៅព្រះសីហនុ

ព្រះសីហនុ – ករណីហិង្សាដ៏សែនឈឺចាប់មួយបានកើតឡើងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅពេលប្អូនប្រុសដែលផឹកស្រាស្រវឹងបានកាប់បងបង្កើតរបស់ខ្លួនស្លាប់ភ្លាមៗ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅម៉ោង១៣:៣០នាទី នៅដីវាលមុខផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិតានៃ ឃុំតានៃ។ ជនសង្ស័យ សុខ ថុន អាយុ២៨ឆ្នាំ មុខរបរនេសាទ បានប្រើកាំបិតច្នៃកាប់បងប្រុសបង្កើតរបស់ខ្លួន ឈ្មោះ សុខ…

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ចាប់ផ្តើមវាយប្រហារពាក្យសម្តីអានុទីន ដោយចាត់ទុកថា ‘មិនគោរពជីវិតមនុស្ស’

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយចាត់ទុកពាក្យសម្តីរបស់លោក អានុទីន ឆាន់វីរៈគុល ថាជា “សម្តីរបស់មនុស្សគ្មានមេត្តាធម៌ និងមិនគោរពជីវិតមនុស្ស”។ ការចេញមកបញ្ជាក់ដ៏ខ្លាំងក្លានេះ បានធ្វើឡើងក្រោយពីលោក អានុទីន ដែលជានាយករដ្ឋមន្ត្រីថៃដែលបានដាក់រត់ចោលកៅអី បានបង្ហោះលើបណ្តាញសង្គមថា យោធាថៃនឹងបន្តសកម្មភាពយោធាមកលើកម្ពុជា…

ក្រសួងសាធារណការត្រៀមរួចជួសជុលស្ពានជ័យជម្នះ ដែលថៃបានទម្លាក់គ្រាប់បែកខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមការជួសជុលស្ពានជ័យជម្នះ (ស្ពានមេទឹក) ដែលត្រូវបានទាហានថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំជាមួយក្រុមអ្នកជំនាញផ្លូវ-ស្ពាននៅព្រឹកថ្ងៃទី១៣ ធ្នូ ២០២៥ ដើម្បីរៀបចំផែនការជួសជុលស្ពានសំខាន់នេះឡើងវិញ។ តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួង៖ «យើងបានត្រៀមខ្លួនរួចរាល់ហើយ គ្រាន់តែរង់ចាំការអនុញ្ញាតពីសមរភូមិមុខ ដើម្បីអាចចូលទៅកាន់តំបន់ដើម្បីធ្វើការជួសជុល…

អភិបាលខេត្តកំពង់ចាម ប្រគល់អំណោយជូនកងទ័ពព្រំដែន កម្ពុជា-ថៃ

ខេត្ត​កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់អំណោយជូនកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម័្ពន្ធមេត្រីភាព ប្រចាំការនៅព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ពិធីនេះត្រូវបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយពោរពេញទៅដោយស្មារតីជាតិនិយម និងការគាំទ្រដល់កងទ័ព ដើម្បីបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជា។ លោក អ៊ុន ចាន់ដា បានថ្លែងការកោតសរសើរចំពោះស្មារតីវីរភាពរបស់កងទ័ព ដែលបានបង្ហាញនូវភាពក្លាហាន…

អាជ្ញាធរត្រូវចាត់វិធានការចំពោះជនឆក់ឱកាសនិយម ដែលតាំងខ្លួនជាអង្គមហាឦស្វរៈសិវមោក្ខ

ភ្នំពេញ៖ ក្នុងពេលដែលប្រទេសកំពុងប្រឈមមុខនឹងបញ្ហាជាតិ និងការឈ្លានពានពីប្រទេសសៀម មានបុគ្គលមួយចំនួនបានបង្ហាញពីចរិកថោកទាប ដោយក្លាយជាជនឱកាសនិយម ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ បុគ្គលដែលតាំងខ្លួនជា «អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្ខារវង្ស ហៅលោកតាសក់ស» បានបង្ហោះប្រកាសលើបណ្តាញសង្គមនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជាសទ្ធា ដើម្បីភ្ជាប់ជាកុសលបុណ្យ និងគោរពបូជាព្រះអាទិទេពចំនួន២អង្គ។ ប្រជាពលរដ្ឋដែលឃើញប្រកាសនេះបានអះអាងថា បុគ្គលនេះគឺជាមនុស្សគ្មានខួរក្បាល ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលជាតិកំពុងជួបទុក្ខដោយសារការឈ្លានពានពីសៀម។…

ភាគីថៃឈ្លានពានបន្តវាយប្រហារតំបន់ស៊ីវិលកម្ពុជា បណ្តាលជនភៀសខ្លួនកើនជិត ៣៣២ពាន់នាក់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានថ្មីអំពីស្ថានភាពឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែលបន្តវាយប្រហារតំបន់ស៊ីវិលយ៉ាងធ្ងន់ធ្ងរចាប់ពីម៉ោង១រសៀលដល់ម៉ោង៦ល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ក្រោមការវាយប្រហារដោយអាវុធគ្រប់ធុនរបស់ភាគីថៃ ស្ថានភាពបច្ចុប្បន្នបង្ហាញពីការខូចខាតធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមានផ្ទះសំបែង អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ និងផ្លូវថ្នល់។ សេវាជាមូលដ្ឋានដូចជាសេវារដ្ឋបាល សុខាភិបាល និងអប់រំត្រូវបានផ្អាកស្ទើរទាំងស្រុង។ ទិន្នន័យចុងក្រោយបង្ហាញថា ជនភៀសខ្លួនបានកើនឡើងដល់ ៣៣១,១៥៨នាក់ ក្នុងនោះមានស្ត្រី…

ព្រឹកនេះទាហានថៃបន្តបាញ់ផ្លោងចូលដីកម្ពុជាទៀត កងកម្លាំងរបស់យើងឈរជើងរឹងមាំ

(ព្រំដែន)៖ ទាហានថៃបានបន្តការបាញ់ផ្លោងចូលទឹកដីកម្ពុជានៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយចាប់ផ្ដើមតាំងពីម៉ោងជាង៦ព្រឹក រហូតដល់ម៉ោងជាង៨ព្រឹក។ នៅតំបន់ខេត្តឧត្តរមានជ័យ ជាពិសេសនៅសមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ការបាញ់ប្រហារត្រូវបានបន្តយ៉ាងខ្លាំងក្លា។ ទាហានថៃបានប្រើគ្រាប់ផ្លោងយ៉ាងច្រើនចូលមកក្នុងទឹកដីកម្ពុជា។ នៅទិសព្រះវិហារ ក្នុងតំបន់ភ្នំខ្មោច និងអានសេះ ក៏មានការបាញ់ផ្លោងចូលដែរ។ ការវាយប្រហារនេះបានធ្វើឱ្យស្ថានភាពនៅតាមព្រំដែនកាន់តែតានតឹង។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ នៅសមរភូមិជោគជ័យ ភូមិព្រៃចាន់…