អាសន្ន! កងទ័ពថៃបាញ់ផ្ទុះអាវុធចូលកោះកុង ប្រជាពលរដ្ឋជម្លៀសខ្លួនទាំងយប់
ខេត្តកោះកុង៖ ស្ថានភាពអាសន្នបានកើតឡើងនៅពេលយប់ នៅពេលដែលកងទ័ពជើងទឹកថៃបានបើកការបាញ់ផ្ទុះអាវុធចូលមកក្នុងទឹកដីកោះយ៉ ខេត្តកោះកុង នាម៉ោង ០៣:០០ ទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខេត្តកោះកុងបានភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុវត្ថិភាពផ្សេងៗ បន្ទាប់ពីឮសូរផ្ទុះអាវុធពីទិសឆ្នេរកោះយ៉។ ការបាញ់ប្រហារនេះបានធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច និងត្រូវជម្លៀសខ្លួនទាំងយប់។ រដ្ឋបាលខេត្តកោះកុងបានរៀបចំទីជម្រកសុវត្ថិភាពជាបន្ទាន់នៅតាមស្រុកផ្សេងៗ។ នៅស្រុកកោះកុងមានទីតាំង៤កន្លែង រួមមាន៖ វត្តត្រពាំងរូង, ស្នាក់ការបក្សស្រុក+សាលាស្រុក, វិទ្យាល័យត្រពាំងរូង…
