នគរបាលស្រុកសាមគ្គីមុនីជ័យបង្ក្រាបក្រុមជួញដូរគ្រឿងញៀន៧នាក់ រកឃើញម្សៅក្រាមពណ៌ស៣កញ្ចាប់
ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលអធិការដ្ឋានស្រុកសាមគ្គីមុនីជ័យបានចុះប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់នៅវេលារំលងអធ្រាត្រ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ប្រតិបត្តិការនេះធ្វើឡើងតាមការដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។ កម្លាំងនគរបាលបានល្បាតក្នុងភូមិសាស្រ្តឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ នៅវេលាម៉ោង០០:៣០នាទី ហើយបានឃើញមុខសញ្ញាសង្ស័យចំនួន៧នាក់។ ជនសង្ស័យទាំង៧នាក់មាន៖ ១. ធឿន ថុង (២៥ឆ្នាំ) ភូមិត្រពាំងក្រឡឹង…
