ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន លើកទឹកចិត្តវីរៈកងទ័ព៣រូប ដែលរងរបួសការពារព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានផ្ដល់ការលើកទឹកចិត្ដដល់វីរៈកងទ័ពចំនួន ០៣រូប ដែលរងរបួសកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញការការពារបូរណភាពទឹកដឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកទឹកចិត្ត និងថ្លែងនូវការកោតសសើរ ចំពោះការលះបង់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន…

សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិថៃ ៧៥នាក់ ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះកម្ពុជា បានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងធំមួយ ដោយឃាត់ខ្លួនជនជាតិថៃចំនួន ៧៥នាក់ ក្នុងនោះមានស្ត្រី ៤៨នាក់ នៅទីតាំងកសិដ្ឋានមួយកន្លែងឈ្មោះ “អមរៈ” ក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដោយសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត។ សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងសង្ស័យបន្ទាប់ពីទទួលបានព័ត៌មានស្រាវជ្រាវថា…

អគ្គនាយកដ្ឋានគយថ្កោលទោសយោធាថៃ បានបាញ់បំផ្លាញអគារការិយាល័យគយបឹងត្រកួន

ខេត្តបន្ទាយមានជ័យ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អ.គ.រ.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពព្រៃផ្សៃរបស់យោធាថៃ ដែលបានបាញ់បំផ្លាញអគារការិយាល័យគយនិងរដ្ឋាករបឹងត្រកួន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ អគាររដ្ឋបាលស៊ីវិលនេះ ដែលមានកម្ពស់ ២ជាន់ ស្ថិតនៅក្នុងភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានបំផ្លាញដោយយោធាថៃ។ អគារនេះធ្លាប់បម្រើការងារប្រមូលចំណូលថវិកាជាតិ និងផ្តល់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ។…

អាជ្ញាធរមីនអំពាវនាវយូណេស្កូថ្កោលទោសទង្វើយោធាថៃបំផ្លាញប្រាសាទតាក្របី

ភ្នំពេញ៖ លោក លី ធុជ ទេសរដ្ឋមន្ដ្រី អនុប្រធានទី១អាជ្ញាធរមីន បានអំពាវនាវដល់សហគមន៍អន្តរជាតិអង្គការយូណេស្កូ និងប្រជាជាតិទាំងអស់ដែលគោរពស្រឡាញ់វប្បធម៌ និងមនុស្សជាតិ ធ្វើការថ្កោលទោសចំពោះទង្វើយោធាថៃដែលមានចេតនាបំផ្លាញប្រាសាទតាក្របីនិងទាមទារការទទួលខុសត្រូវចំពោះមុខច្បាប់។ អ្វីដែលយោធាថៃបានធ្វើចំពោះប្រាសាទតាក្របីមិនមែនជាឧបទ្ទវហេតុនៃសង្គ្រាមនោះទេ។ វាជាការបំផ្លាញដោយចេតនានៃអត្តសញ្ញាណរបស់កម្ពុជា-ប្រាសាទដ៏ពិសិដ្ឋមួយដែលផ្ទុកនូវស្មារតីនៃបុព្វបុរសរបស់យើង ប្រវត្តិសាស្ត្ររបស់យើង និងអរិយធម៌របស់យើង។ អាជ្ញាធរមីនកម្ពុជាបានអំពាវនាវបែបនេះ បន្ទាប់ពីបានឃើញទង្វើថោកទាបរបស់យោធាថៃថ្លោងគ្រាប់ចំប្រាសាទតាក្របីបណ្តាលឱ្យបាក់រលំទាំងស្រុងកាលពីថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៥នេះ។ លោកបានបន្ដថា៖ “ឥឡូវនេះការពិតគឺច្បាស់ណាស់៖ នេះមិនដែលនិយាយអំពីមីនទេ…

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទៅសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យភ្នំពេញ

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញទៅសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យផ្សេងៗក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនេះ លោកស្រីបណ្ឌិតបាននាំយកពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភយ៉ាងខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី…

កម្ពុជាប្រកាសជំហររឹងមាំ ប្រឆាំងអំពើឈ្លានពានថៃ និងការបង្ខិតបង្ខំគ្រប់ទម្រង់

ភ្នំពេញ៖ កម្ពុជាបានប្រកាសជំហររឹងមាំថា នឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យគ្រប់ទម្រង់ពីសំណាក់ថៃឡើយ នៅក្នុងសន្និសីទសារព័ត៌មានដ៏សំខាន់មួយនាពេលថ្មីៗនេះ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងច្បាស់លាស់នៅម៉ោង ៤រសៀលថ្ងៃទី១១ ខែធ្នូ ដោយបញ្ជាក់ថា៖ «យើងបញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យភាពរបស់យើង ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ។» ការប្រកាសនេះមកក្នុងពេលកងកម្លាំងកម្ពុជាកំពុងប្រើសិទ្ធិការពារខ្លួនប្រយុទ្ធយ៉ាងស្វិតស្វាញ…

ព្រឹត្តិការណ៍ថ្មី៖ កម្ពុជាឆ្លើយតបយោធាថៃដោយបាញ់ BM21 នៅព្រំដែនបឹងត្រកួន

(ព្រំដែន)៖ នៅវេលាម៉ោង ៩:៥០នាទី ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងកម្ពុជាបានឆ្លើយតបទៅការឈ្លានពានរបស់យោធាថៃ ដោយប្រើប្រាស់អាវុធប្រភេទ BM21 នៅតំបន់សមរភូមិបឹងត្រកួន។ ការឆ្លើយតបនេះកើតឡើងបន្ទាប់ពីកងទ័ពថៃបានរុលសម្រុកចូលមកក្នុងទឹកដីកម្ពុជា ដោយកងកម្លាំងជួរមុខរបស់កម្ពុជាបានធ្វើការបាញ់ចំគោលដៅយ៉ាងត្រឹមត្រូវ។ កម្លាំងការពារព្រំដែនរបស់កម្ពុជានៅតែរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិពីការរំលោភបំពានដ៏រឿយៗរបស់ថៃ។ ការប្រតិបត្តិការនេះបង្ហាញពីសមត្ថភាព និងជំនាញចាស់ដៃរបស់កងកម្លាំងកម្ពុជា។ ប្រតិបត្តិការនេះជាការឆ្លើយតបយ៉ាងច្បាស់លាស់ទៅនឹងរាល់សកម្មភាពរំលោភព្រំដែន ដោយបង្ហាញពីភាពរឹងមាំ និងស្មារតីការពារជាតិរបស់កងកម្លាំងកម្ពុជា។…

អភិបាលភ្នំពេញ លោក ឃួង ស្រេង ចូលគោរពវិញ្ញាណក្ខន្ធសពវីរជនយោធា និងឧបត្ថម្ភ១០លានរៀល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា មានជន្មាយុ ២៧ឆ្នាំ ជាយោធិន នៅកងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក នៅវត្តចាក់អង្រែលើ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី១១…

ចិនសម្ដែងការសោកស្ដាយចំពោះជម្លោះព្រំដែន និងសន្យាបន្តគាំទ្រកម្ពុជាក្នុងវិស័យដោះមីន

ភ្នំពេញ៖ អគ្គនាយកដ្ឋានត្រួតពិនិត្យអាវុធនៃក្រសួងការបរទេសចិន បានសម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិត និងរបួសរបស់ប្រជាពលរដ្ឋស៊ីវិលក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយអំពាវនាវឱ្យភាគីទាំងពីរដោះស្រាយវិវាទតាមរយៈវិធីសន្តិវិធី។ ការបញ្ចេញមតិនេះត្រូវបានធ្វើឡើងក្នុងឱកាសកិច្ចជួបពិភាក្សាទ្វេភាគីរវាងលោក Liang Guotao ប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធចិន និងលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ លោក…

កងទ័ពកម្ពុជាបានគ្រប់គ្រងវិញទាំងស្រុងនៅបឹងត្រកួន បណ្ដេញទាហានថៃដកថយ

(ព្រំដែន)៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជាបានចូលទៅគ្រប់គ្រងវិញទាំងស្រុងនៅសមរភូមិបឹងត្រកួន បន្ទាប់ពីបានបណ្ដេញទាហានថៃឲ្យដកថយពីតំបន់នេះ។ ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីទាហានថៃបានដាក់ទង់ជាតិរបស់ខ្លួននៅតំបន់នេះកាលពីម្សិលមិញ។ កងទ័ពកម្ពុជាបានដកទង់ជាតិថៃនោះចេញ ហើយបានដាក់ទង់ជាតិខ្មែរឡើងវិញ ដោយបង្ហាញពីការគ្រប់គ្រងដ៏ពេញលេញរបស់កម្ពុជាលើតំបន់នេះ។ ប្រតិបត្តិការនេះបានធ្វើឡើងដោយសុវត្ថិភាព និងគ្មានការប្រឈមមុខគ្នាដ៏ធ្ងន់ធ្ងរណាមួយឡើយ។ ភាគីទាំងពីរបានរក្សាភាពស្ងប់ស្ងាត់ និងអនុវត្តតាមគោលការណ៍អន្តរជាតិដែលទាក់ទងនឹងការគ្រប់គ្រងព្រំដែន។ តំបន់បឹងត្រកួនគឺជាតំបន់ដែលមានភាពរសើបរវើបខាងព្រំដែនរវាងកម្ពុជា និងថៃ ដែលធ្លាប់មានជម្លោះជាច្រើនដងកន្លងមក។ ការចូលទៅគ្រប់គ្រងវិញនេះបង្ហាញពីភាពរឹងមាំរបស់កងទ័ពកម្ពុជា និងការការពារអធិបតេយ្យភាពជាតិ។ អាជ្ញាធរព្រំដែននៃប្រទេសទាំងពីរបានចាប់ផ្ដើមការចរចាដើម្បីធានាសន្តិសុខ…