យោធាថៃប្រើដ្រូនវាយចូលព្រំដែនកម្ពុជា តែត្រូវកងទ័ពកម្ពុជាតបតធ្វើឲ្យដកថយ
(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណ ១០:០៦នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបញ្ជូនកម្លាំងថ្នើរជើងវាយចូលតំបន់ថ្មដា ខេត្តពោធិ៍សាត់។ ការវាយប្រហារនេះបានកើតឡើងនៅទិសអូរភ្លុកដំរី និងតំបន់ថ្មដា។ កម្លាំងកងទ័ពកម្ពុជាបានឆ្លើយតបយ៉ាងរហ័ស និងចាស់ដៃ ដោយធ្វើការតបតទៅវិញ ធ្វើឲ្យយោធាថៃត្រូវដកថយពីតំបន់ព្រំដែន។ ទោះជាយ៉ាងណា យោធាថៃនៅតែបន្តប្រើប្រាស់ដ្រូនដដែល ដើម្បីសង្គ្រប់លើមូលដ្ឋានកងទ័ពកម្ពុជា។ កម្លាំងជួរមុខរបស់កម្ពុជាបានបង្ហាញពីការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី…
