អគ្គីភ័យឆាបឆេះរោងចក្រសំលៀកបំពាក់នៅកំពង់ស្ពឺ កម្មករនាំគ្នារត់ព្រាត
ខេត្តកំពង់ស្ពឺ – ស្ថានភាពភ័យខ្លាចបានកើតឡើងនៅរោងចក្រសំលៀកបំពាក់យីហោ ហាយ យ៉ុន ហ្គាមិន (Hui Yuan Garment Co.Ltd) នៅក្រុងច្បារមន នៅពេលដែលអគ្គីភ័យបានឆាបឆេះកំទេចក្រណាត់នៅមុខឃ្លាំងរោងចក្រ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០១:៣៥ រសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងភូមិស្នោទី១ សង្កាត់រកាធំ…
