ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពាវនាវឱ្យកម្ពុជា-ថៃរក្សាអត់ធ្មត់ជាអតិបរមា ក្នុងពេលមានជម្លោះព្រំដែន

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ារ អ៊ីប្រាហ៊ីម បានចេញសេចក្តីថ្លែងការណ៍ដាក់ការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងអំពីស្ថានភាពភាពតានតឹងនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ។ នៅក្នុងការបង្ហោះលើទំព័រ Facebook ផ្ទាល់របស់លោកនាថ្ងៃចន្ទទី៨ ខែធ្នូ លោក Anwar Ibrahim បានសង្កត់ធ្ងន់ថា៖ «កម្ពុជា និងថៃ គឺជាដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងជាសមាជិកសំខាន់នៃសមាគមអាស៊ាន។…

សាលារៀនតាមព្រំដែនបិទទ្វារ ដោយសារការវាយប្រហារពីយោធាថៃ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនទាំងអស់នៅស្រុកបន្ទាយអំពិល និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យតាមបន្ទាត់ព្រំដែន ត្រូវបិទទ្វារជាបណ្ដោះអាសន្ន ដោយសារការវាយប្រហារពីភាគីថៃ។ ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរាយការណ៍ថា នៅព្រឹកថ្ងៃទី៨ ធ្នូ ២០២៥ ចាប់ពីម៉ោង ០៥:០៤ យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះ ខេត្តព្រះវិហារ។ ការវាយប្រហារបន្តទៀតកើតឡើងនៅប្រាសាទតាមាន់ធំ ដោយប្រើរថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ។…

នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម សម្ពោធដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម នៅព្រំដែនខេត្តព្រៃវែង

ព្រៃវែង – នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម ដែលជាច្រកទ្វារព្រំដែនសំខាន់រវាងប្រទេសទាំងពីរ។ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង…

ស្ថានភាពគ្រោះថ្នាក់នៅព្រំដែន៖ សាលារៀន ៣៧៧ ត្រូវបិទទ្វារ ប៉ះពាល់សិស្សជិត ៨ម៉ឺននាក់

(រាជធានីភ្នំពេញ)៖ ស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យអប់រំ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន ៤ខេត្ត ត្រូវបិទទ្វារសរុប ៣៧៧សាលា ដែលប៉ះពាល់ដល់គ្រូបង្រៀន ៣,១៩៧នាក់ និងសិស្សសរុប ៧៨,៥៨៥នាក់។ ខេត្តទាំង ៤ដែលរងផលប៉ះពាល់រួមមាន៖…

ច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម បើកដំណើរការផ្លូវការ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម

ខេត្តព្រៃវែង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម នៅព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត…

កម្ពុជាបដិសេធយ៉ាងខ្លាំងកាលពីថៃចោទថា «ចល័តអាវុធធុនធ្ងន់» នៅព្រំដែន

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានយ៉ាងខ្លាំងក្លា ដើម្បីបដិសេធទាំងស្រុងនូវការចោទប្រកាន់របស់កងទ័ពថៃ ដែលថា កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែន។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញមុខបដិសេធយ៉ាងច្បាស់លាស់ និងចាត់ទុកការផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគទី១ របស់ថៃ ថាជា «ព័ត៌មានក្លែងក្លាយ» ដែលមានចេតនាបង្កភាពតានតឹងយោធាឡើងវិញ។ «ក្រសួងការពារជាតិកម្ពុជា សូមបដិសេធយ៉ាងខ្លាំងក្លា និងចាត់ទុកការផ្សាយនេះថាជាព័ត៌មានមិនពិតទាំងស្រុង។…

ព្យាករណ៍អាកាសធាតុថ្ងៃនេះ៖ គ្មានភ្លៀងធ្លាក់ទេ តាមបណ្តាខេត្តទាំងអស់ និងភ្នំពេញ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយបង្ហាញថា ថ្ងៃនេះតាមបណ្តាខេត្តទាំងអស់ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។ ស្ថានភាពនេះកើតឡើងដោយសារសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។ ខ្យល់នេះបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងទឹកដីព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងបន្តពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៖ ១.…

សម្តេច ម៉ែន សំអន ជួបរចនាសម្ព័ន្ធមហាជនកំពង់ធំ អំពាវនាវបន្តពង្រឹងសតិអារម្មណ៍មហាជន

ភ្នំពេញ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឱ្យគ្រប់រចនាសម្ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងសតិអារម្មណ៍មហាជន ឱ្យបន្តជឿជាក់ និងគាំទ្រលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនដី។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើការអំពាវនាវនេះក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តកំពង់ធំសរុបប្រមាណ៤០០នាក់ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥។ លោក នួន ផារ័ត្ន…

កម្ពុជាបដិសេធព័ត៌មានថៃ បញ្ជាក់យោធាថៃជាអ្នកបើកការវាយប្រហារមុន នៅព្រំដែន

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែលចោទប្រកាន់ថា កម្ពុជាបានបើកការបាញ់ប្រហារមុននៅតាមបណ្តោយព្រំដែន។ ក្រសួងបានចាត់ទុកការផ្សាយនេះថាជា «ព័ត៌មានមិនពិត» និងបញ្ជាក់ច្បាស់ៗថា យោធាថៃទេដែលជាអ្នកចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជា នៅព្រឹកថ្ងៃទី៨ ធ្នូ វេលាម៉ោង ៥:០០នាទី។ យោងតាមប្រភពពីក្រសួងការពារជាតិ សកម្មភាពនេះត្រូវបានចាត់ទុកថាជាការបន្តសកម្មភាពបង្កហេតុ បន្ទាប់ពីភាគីថៃបានធ្វើសកម្មភាពញុះញង់ជាច្រើនលើកច្រើនសារអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ «នៅក្នុងឧប្បត្តិហេតុលើកទីពីរនាព្រឹកនេះ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតទៅវិញឡើយ ដោយបន្តតាមដានការវិវត្តនៃស្ថានការណ៍ដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបំផុត» ក្រសួងការពារជាតិបានបញ្ជាក់។…

យោធាថៃបាញ់ប្រហារព្រំដែនយ៉ាងខ្លាំង ប្រើ F-16 និងផ្សែងពុល កម្ពុជារក្សាការអត់ធ្មត់ខ្ពស់

(ភ្នំពេញ)៖ ក្រសួងការពារជាតិបានបង្ហាញរបាយការណ៍លម្អិតអំពីការវាយប្រហាររបស់យោធាថៃលើដែនអធិបតេយ្យកម្ពុជា ដោយប្រើយន្តហោះចម្បាំង F-16 និងផ្សែងពុល ខណៈកម្ពុជារក្សាការអត់ធ្មត់ខ្ពស់បំផុត។ នៅថ្ងៃទី៨ ធ្នូ ២០២៥ យោធាថៃបានបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ចាប់ពីម៉ោង ០៥:០៤ព្រឹក នៅតំបន់អានសេះ ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និងតំបន់ផ្សេងៗទៀតតាមបណ្តោយព្រំដែន។ ការវាយប្រហារបានធ្វើឡើងជាបន្តបន្ទាប់ចាប់ពីម៉ោង ០៤:០០ព្រឹក ដោយយោធាថៃបានប្រើរថយន្តធន់ធំ កាំភ្លើងដៃ…