កម្ពុជាសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី៣កន្លែង ក្រោមវិនិយោគ៣.៦០០លានដុល្លារ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងឱកាសទិវាជាតិអាកាសចរណ៍ស៊ីវិលថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ វិស័យអាកាសចរណ៍កម្ពុជាបានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប៣.៦០០លានដុល្លារ។ អាកាសយានដ្ឋានទាំង៣រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ប្រភេទ4E) វិនិយោគ១.១០០លានដុល្លារ ដែលសម្ពោធឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ (ប្រភេទ4D) វិនិយោគ២០០លានដុល្លារ សម្ពោធឆ្នាំ២០២៤។ និងអាកាសយានដ្ឋានអន្តរជាតិតេជោ (ប្រភេទ4F)…
