សិង្ហបុរីដាក់ក្រុមហ៊ុន៨ក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធលាងលុយ២.៣ពាន់លានដុល្លារ
ភ្នំពេញ៖ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសិង្ហបុរីចំនួន៨ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ និងរារាំងមិនឱ្យធ្វើអាជីវកម្មដោយសារទំនាក់ទំនងជាមួយជនរត់គេចខ្លួនពីរនាក់ដែលត្រូវបានចោទប្រកាន់ថាជាអ្នកដើរតួកណ្តាលក្នុងករណីលាងលុយចំនួន២.៣ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនទាំងនោះត្រូវបានរកឃើញមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបុគ្គល Su Binghai និង Xu Haika តាមការបញ្ជាក់ពីកងកម្លាំងប៉ូលីសសិង្ហបុរី និងអាជ្ញាធរនិយតកម្មគណនេយ្យ និងសាជីវកម្ម។ អង្គភាពទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមថា៖ “ដោយសារក្រុមហ៊ុនទាំង៨នេះត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ហើយទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបង្កក វាមិនអាចទៅរួចទេសម្រាប់ពួកគេក្នុងការធ្វើជំនួញ ឬប្រតិបត្តិការហិរញ្ញវត្ថុបន្ថែមទៀតនៅសិង្ហបុរី”។ Su និង Xu…
